[UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនឡើងដល់១៧នាក់ និង១១ នាក់បាត់ខ្លួន

កំណត់ត្រារបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ២០កក្កដាចុងសប្ដាហ៍មុននេះថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែល១១ នាក់នៅតែបាត់ខ្លួននៅឡើយ ក្នុងពេលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់រយៈពេល១២០ឆ្នាំ។

យោងតាមទិន្នន័យផ្លូវការ កូរ៉េខាងត្បូងជាធម្មតាជួបប្រទះភ្លៀងរដូវមូសុងក្នុងខែកក្កដា ហើយតែងតែត្រូវបានត្រៀមលក្ខណៈយ៉ាងល្អ។ ប៉ុន្តែក្នុងសប្តាហ៍កន្លងទៅនេះ តំបន់ភាគខាងត្បូងរបស់ប្រទេសនេះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងបំផុតរៀងរាល់ម៉ោងក្នុងកំណត់ត្រា ។

ជាមួយគ្នានោះ ក៏មានទឹកជំនន់ដ៏គ្រោះថ្នាក់មួយនៅភាគខាងជើងកាលពីព្រឹកថ្ងៃអាទិត្យដែរ ដោយមានកម្រិតទឹកភ្លៀងជិត១៧០ មីលីម៉ែត្របានវាយលុកស្រុក កាពីយ៉ុង (Gapyeong) ក្នុងខេត្ត ជីយ៉ុងជី(Gyeonggi) ភាគខាងកើតនៃរដ្ឋធានីសេអ៊ូល ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់បាត់ខ្លួន។

ចំនួនអ្នកស្លាប់បានកើនឡើង ស្របពេលសាកសពអ្នកដែលត្រូវបានរាយការណ៍ពីមុនថាបានបាត់ខ្លួន ភាគច្រើនត្រូវបានបំណាក់ដីនាំយកទៅ ត្រូវបានរកឃើញ។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបពីទឹកជំនន់រយៈពេលប្រាំថ្ងៃ ឥឡូវនេះបានកើនឡើងដល់១៧ នាក់ ទន្ទឹមនឹងមនុស្ស១១ នាក់ផ្សេងទៀត នៅតែបាត់ខ្លួន៕