ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កំណត់យកវេលាម៉ោង ៣រសៀល ម៉ោងនៅ New York ថ្ងៃទី២៥ កក្កដា បើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ កក្កដានេះ ដើម្បីពិភាក្សា អំពីស្ថានការណ៍ប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។
សម័យប្រជុំបិទទ្វារនេះ ត្រូវបានកំណត់ពេលធ្វើឡើងនៅវេលាម៉ោង ៣រសៀល (ម៉ោងនៅ New York) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕
Leave a Reply