បរទេស៖ អនាគត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបន្ទោស ប្រទេសថៃ យ៉ាងចាស់ដៃ រឿងបង្កជម្លោះព្រំដែន ជាមួយនឹងកម្ពុជា នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA។
លោក Sean O’Neill ដែលទើបតែងតាំង ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បានផ្តាំប្រាប់ ទៅរដ្ឋាភិបាល ក្រុងបាងកក ថា ជម្លោះព្រំដែនថៃជាមួយកម្ពុជា នាពេលថ្មីៗនេះ មិនបានជួយប្រជាជនថៃ ឬ សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន នោះទេ។
នៅពេលសួរថា តើលោកនឹងធ្វើអ្វី ដើម្បីធានាថា «បទឈប់បាញ់» ក្លាយជាកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង លោក O’Neill បាននិយាយថា «ខ្ញុំគិតថា រឿងដំបូង ដែលខ្ញុំនឹងធ្វើ គឺចង្អុលប្រាប់ទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ មិនបានធ្វើអ្វី ដើម្បីជួយប្រជាជន របស់ពួកគេ ទេ៕
ប្រភពពី CNA
Leave a Reply