[BREAKING NEWS] លោក Trump បញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែរ បន្ទាប់ពី “សេចក្តីថ្លែងការណ៍បង្កហេតុ” ពីរុស្ស៊ី

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ០១ សីហា បាននិយាយថា លោកបានចេញបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿង ផ្លាស់ទីដាក់នៅក្នុង “តំបន់ដ៏សមស្រប” ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អំពីហានិភ័យនៃសង្គ្រាម រវាងសត្រូវដែលជាមហាអំណាចមានអាវុធនុយក្លេអ៊ែរទាំងពីរ។

គួរឲ្យដឹងថា លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោក Trump គួរតែចងចាំថា ទីក្រុងមូស្គូ មានសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរ សម័យសូវៀត ជាមធ្យោបាយចុងក្រោយបំផុត បន្ទាប់ពីលោក Trump ព្រមានប្រាប់លោក Medvedev ឱ្យ “ប្រយ័ត្នសម្ដី” របស់លោក៕