[Update ] មនុស្សមួយចំនួនស្លាប់ និង១០០នាក់បាត់ខ្លួន ក្នុងទឹកជំនន់នៅរដ្ឋ Uttarakhand តំបន់ភ្នំហិម៉ាឡៃរបស់ឥណ្ឌា
ទឹកជំនន់ដ៏គំហុកដែលជំរុញឱ្យមានបំណាក់ល្បប់ បានហូរចូលទីក្រុងមួយក្នុងតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងប្រហែល ១០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ទឹកដែលហូរចុះពីលើជ្រលងភ្នំតូចចង្អៀតមួយ បានបំផ្លិចបំផ្លាញអគារនានា ខណៈទឹកជំនន់ចូលដល់ទីប្រជុំជន Dharali ក្នុងរដ្ឋឧតរខណ្ឌ(Uttarakhand)។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sanjay Seth បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា ស្ថានភាពគ្រោះមហន្តរាយធម្មជាតិពេលនេះធ្ងន់ធ្ងរណាស់ ។
យើងបានទទួលព័ត៌មានអំពីការស្លាប់ចំនួន៤ នាក់ និងមនុស្សប្រហែល ១០០ នាក់កំពុងបាត់ខ្លួន។
វីដេអូដែលផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានបង្ហាញពីការកើនឡើងដ៏គួរឱ្យភ័យខ្លាចនៃបំណាក់ល្បប់ដែលហូរចេញពីប្លុកអគារអឹផាតមិនជាច្រើនជាន់នៅក្នុងតំបន់ទេសចរណ៍មួយនេះ។
មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញកំពុងរត់មុនពេលត្រូវបានបក់ដោយកម្ទេចកម្ទីនៃអគារនានាដែលត្រូវបានបំផ្លិចបំផ្លាញដោយសារទឹកជំនន់នេះ។
រដ្ឋមន្រ្ដីប្រចាំរដ្ឋ Uttarakhand លោក Pushkar Singh Dhami បាននិយាយថា ក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះ៕
Leave a Reply