វដែលី ៖ ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ នៅតំបន់ ហិម៉ាឡៃយ៉ាន ក្នុងប្រទេសឥណ្ឌា ទំនងជានឹងកើនឡើងដល់ យ៉ាងតិច ចំនួន៧០នាក់ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ។
មន្ត្រីគ្រោះមហន្តរាយ បាននិយាយ កាលពីថ្ងៃអង្គារ ថា ពួកគេកំពុងបន្តស្វែងរកសាកសព នៅក្នុងទីក្រុងទេសចរណ៍ Dharali ស្ថិតក្នុងរដ្ឋ Uttarakhand។ លោក Gambir Singh Chauhan កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិយាយថា សត្វឆ្កែ sniffer បានកំណត់ទីតាំងជាច្រើន ដែលបង្ហាញថា មានសាកសព ប៉ុន្តែ នៅពេលដែលការជីក បានចាប់ផ្តើម ទឹកបានចេញមក ពីខាងក្រោម នាំឲ្យពិបាកខ្លាំង។ លោក Chauhan បាននិយាយថា ក្រុមក៏កំពុងប្រើប្រាស់រ៉ាដា ជ្រៀតចូលដី ផងដែរ ក្នុងការស្វែងរក អ្នកបាត់ខ្លួន ដ៏តានតឹង នេះ។
ឥឡូវនេះ រដ្ឋាភិបាលក្នុងតំបន់ បានរាយនាមបញ្ជី មនុស្ស ចំនួន៦៨នាក់ ដែលបាត់ខ្លួន ក្នុងនោះ មានជនជាតិឥណ្ឌា ៤៤ នាក់ និងជនជាតិ នេប៉ាល់ ២២ នាក់ ហើយ ទាហាន ៩នាក់ ក៏ស្ថិតនៅក្នុងបញ្ជីបាត់ខ្លួនដែរ។ រីឯ ចំនួនមនុស្សស្លាប់ មានចំនួន៤នាក់ ដដែល គិតចាប់តាំងពីថ្ងៃទី៥ ខែសីហា។
ទឹកជំនន់ និងការបាក់ដី ដែលសម្លាប់មនុស្ស គឺជារឿងធម្មតា អំឡុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនាដល់ខែកញ្ញា ប៉ុន្តែ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងការអភិវឌ្ឍ ដែលបានគ្រោងទុកមិនល្អ កំពុងបង្កើនភាពញឹកញាប់ និង ភាពធ្ងន់ធ្ងររបស់វា។
អ្នកជំនាញ ការបម្រែបម្រួលអាកាសធាតុ បានព្រមានថា គ្រោះមហន្តរាយនេះ គឺជា “ការដាស់តឿន” ចំពោះផលប៉ះពាល់ នៃការឡើងកំដៅផែនដី។
ជុំវិញបញ្ហានៅឥណ្ឌា មិនទាន់មានមូលហេតុផ្លូវការ ដែលនាំឲ្យមានទឹកជំនន់ ភ្លាមៗ នេះទេ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាននិយាយថា វាទំនងជា អាចមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការបាក់រលំនៃកំទេចកំទី ពីផ្ទាំងទឹកកក ដែលរលាយយ៉ាងលឿន។ ផ្ទាំងទឹកកក ហិម៉ាឡៃយ៉ាន ដែលផ្តល់ទឹកដ៏សំខាន់ ដល់មនុស្ស ជិត២ពាន់លាននាក់ កំពុងរលាយលឿន ជាងពេលមុនៗ ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យសហគមន៍នានា ប្រឈមនឹងគ្រោះមហន្តរាយ ដែលមិនអាចទាយទុក ជាមុនបាន ជាមួយនឹង ការបំផ្លិចបំផ្លាញ ដ៏ខ្លាំងក្លា៕
ប្រភពពី AFP
Leave a Reply