[UPDATE] ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន និងឥណ្ឌា កើនឡើងដល់ជាង៤០០ នាក់

ធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ដ៏គំហុកនៅទូទាំងភាគខាងជើងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៣៤៤ នាក់ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។

យោងតាមក្រុមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ការស្លាប់ចំនួន៣២៤នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្តតំបន់ភ្នំ Khyber Pakhtunkhwaរបស់ប៉ាគីស្ថាន។

ប្រភពខាងលើបាននិយាយថាមនុស្ស ៩ នាក់ទៀតបានស្លាប់នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ចំណែក ៥ នាក់ទៀត បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើងប្រទេស។

ភាគច្រើនបានស្លាប់ក្នុងគ្រោះទឹកជំនន់ និងរលំផ្ទះ ខណៈ មនុស្ស២១ នាក់ផ្សេងទៀតរងរបួស។

នាយកដ្ឋានឧតុនិយមបានចេញការប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងសម្រាប់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ ដោយជំរុញឱ្យប្រជាជនចាត់វិធានការប្រុងប្រយ័ត្ននានាឲ្យបានខ្ពស់បំផុត។

រដ្ឋាភិបាលខេត្តបានប្រកាសតំបន់ភ្នំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាស្រុក Buner, Bajaur, Swat, Shangla, Mansehra និង ស្រុក Battagram ។

ចំណែកនៅក្នុងប្រទេសឥណ្ឌាឯណោះវិញ ក្រុមមន្ត្រីនិយាយថា នៅតំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌាវិញ ទឹកជំនន់ដ៏គំហុក បានឆក់យកជីវិតមនុស្សយ៉ាងតិច៦០នាក់ និងរាប់សិបនាក់បាត់ខ្លួន ៕