បាងកក ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ តុលាការទីក្រុងបាងកកនឹងប្រកាសសាលក្រម លើសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។
បុរស វ័យ៧៦ឆ្នាំ រូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ ប្រសិនបើរកឃើញថា ពិតជាមានពិរុទ្ធ មែននោះ។
ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ គឺជាច្បាប់ដ៏តឹងរឹង របស់ប្រទេសថៃ ដែលដាក់ទោសទណ្ឌ ស្ទើរតែគ្រប់ការរិះគន់ ដល់ព្រះមហាក្សត្រ Maha Vajiralongkorn និងគ្រួសារ រាជវង្ស។
សាលក្រមអាចនឹងត្រូវប្រកាស នៅម៉ោងប្រហែល ១០ព្រឹក ហើយ គម្រោងប្រកាសនេះ កើតឡើងមួយសប្តាហ៍ មុនពេលតុលាការធម្មនុញ្ញ ត្រូវប្រកាសសាលក្រុម ករណីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលអាចប្រឈមនឹងត្រូវទម្លាក់ចេញពីតំណែង ជានាយករដ្ឋមន្ត្រី បើរកឃើញពិរុទ្ធ ដែរនោះ។
ប្រសិនបើសាលក្រមទាំងពីរពិតជាដាក់ទោសទណ្ឌលើ ឪពុក កូនទាំងពីរ រូបមែន នោះអាចនឹងបង្ហាញពីការបញ្ចប់ពេលវេលារបស់គ្រួសារនេះ នៅក្នុងតំណែងខ្ពស់ បន្ទាប់ពីរយៈពេល២០ឆ្នាំ ដែលបានឃើញ នាយករដ្ឋមន្ត្រី ត្រកូល ស៊ីណាវ៉ាត់ ចំនួន បី រូប៕
ប្រភពពី AFP
Leave a Reply