មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃទី២១ ខែកញ្ញាថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ គឺជាការរស់រានមានជីវិតរបស់កូរ៉េខាងជើង ក្នុងការប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោក គីម ជុងអ៊ុន បញ្ជាក់ទៀតថា កូរ៉េខាងជើងអាចនិយាយជាមួយអាមេរិកបាន ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោន ឈប់ទទូចលើការរំសាយអាវុធនុយក្លេអ៊ែរ។ ថ្លែងចេញពីសភាប្រជាជនកំពូល កាលពីថ្ងៃអាទិត្យ លោក គីម បាននិយាយដែរថា លោកនៅតែមានការចងចាំ ដ៏ពេញចិត្តចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើតាមកាសែតរដ្ឋ KCNA រាយការណ៍ នៅថ្ងៃចន្ទនេះ៕
Leave a Reply