អ.ស.ប ៖ ថ្លែងក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីការជួយដោះស្រាយជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។
លោក បានថ្លែងថា រយៈពេល៧ខែមកនេះលោកបានជួយដោះស្រាយបញ្ចប់សង្រ្គាមរហូតដល់ចំនួន៧ ក្នុងនោះរួមទាំងសង្រ្គាមរវាងកម្ពុជា-ថៃ ផងដែរ ដែលបានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ចេញពីសង្រ្គាម។
សង្រ្គាមទាំង៧នោះរួមមាន កម្ពុជា និងថៃ, ប្រទេសកូសូវូ និង ស៊ែរប៊ី, ប្រទេសកុងហ្គោ និង រ៉ាវ៉ាន់ដា, ប្រទេសប៉ាគីស្ថាន និងឥណ្ឌា, អ៉ីស្រាអែល និង អ៉ីរ៉ង់, អេហ្ស៊ីប និង Ethiopia ព្រមទាំង Armenia និង Azerbaijan។
លោកប្រធានាធិបតីបានថ្លែងដោយមោទនភាពថា កិច្ចការនេះដែលមិនមានប្រធានាធិបតិ ឬនាយករដ្ឋមន្រ្តីណា អាចធ្វើបាននោះទេ ក្នុងរយៈពេល៧ខែនេះ៕
ប្រភពពី Fresh News

Leave a Reply