ញូវយ៉ក ៖ លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់ពីរុស្ស៊ី មកវិញ ជាការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមប្រទេសទាំងពីរ ដ៏ភ្ញាក់ផ្អើល។
អំឡុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និង អង្គការណាតូ អាចដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលរុស្ស៊ីបានកាន់កាប់ចាប់ តាំងពីការឈ្លានពាន កាលពីជាងបីឆ្នាំមុន ជាអ្វីដែលមើលឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយរបស់លោក ស្តីពីអ៊ុយក្រែន។
លោកបានបញ្ជាក់ថា «ជាមួយនឹងពេលវេលា, ការអត់ធ្មត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អឺរ៉ុប និងជាពិសេស ណាតូ ដែលជាដើមចម នៃសង្រ្គាមនេះ គឺជាជម្រើសមួយ»៕
ប្រភពពី Aljazeera

Leave a Reply