សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ

សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់កំចាត់ចោលមន្ត្រីនិងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើល​ងាយយើង​ថា អត់ទំនិញគេមិនបាន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ ប្រសិនបើខ្ញុំនៅធ្វើ​នាយករដ្ឋមន្ត្រី​ដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះ​ទេ គឺចេញ​បញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិន​នៅកណ្តុរឡើង​រាជ្យឲ្យសោះ)៕