[BREAKING NEWS] ម៉ាឡេស៊ី៖ លោក Trump នឹងទៅធ្វើសាក្សីឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងជំនួបអាស៊ាន

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយនៅថ្ងៃអង្គារ (១៤ តុលា) នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ខាងមុខ ដើម្បីចូលរួមជំនួបកំពូលអាស៊ាន ហើយកំពុង “ទន្ទឹងរង់ចាំ” ធ្វើជាសាក្សីដោយផ្ទាល់នៃកិច្ចព្រមព្រៀងសន្តិភាពព្រំដែនរវាងថៃ និងកម្ពុជា៕