មន្រ្តីអាហ្វហ្គានីស្ថាននិយាយថាប៉ាគីស្ថាន បានបើកការវាយប្រហារតាមច្រកអាកាសនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោច១០នាក់ ហើយនិងបំពានបទឈប់បាញដែលនាំឲ្យកើតមានភាពស្ងប់ស្ងាត់រយៈពេល ២ថ្ងៃនៅតាមព្រំដែនក្រោយការបង្ហូរឈាមគ្នាដ៏ខ្លាំងក្លារួចមកនោះ ។

បទឈប់បាញ់រយៈពេល៤៨ម៉ោង បានផ្អាកការប៉ះទង្គិចបង្ហូរឈាមគ្នារយៈពេលជិត ១សប្តាហ៍ ដែលបានសម្លាប់ទាហាននិងជនស៊ីវិលរាប់សិបនាក់នៅភាគីប្រទេសទាំង ២ ។មន្រ្តី

តាលីបង់ជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថាប៉ាគីស្ថាន បានបំពានបទឈប់បាញ់ និងបានទម្លាក់គ្រាប់បែកលើទីតាំង ៣កន្លែងក្នុងខេត្ត Paktika កាលពីយប់ថ្ងៃសុក្រ ។ លោកថា អាហ្វហ្គានីស្ថាននឹងសងសឹកវិញ ។មន្រ្តីម

ន្ទីរពេទ្យខេត្តPaktika និយាយថា ជនស៊ីវិល ១០នាក់ រួមទាំងកុមារ ២នាក់ ត្រូវបានសម្លាប់ និងមនុស្ស១២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញក្រោយការវាយប្រហារនេះអ្នកនាំពាក្យមួយរូបរបស់ររដ្ឋាភិបាលអាហ្វហ្គានីស្ថាន និយាយថាក្រុមមន្រ្តីមកពីភាគីប្រទេសទាំង ២ បានចូលរួមកិច្ចប្រជុំស្តីពីវិបត្តិនៅទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយវិវាទមួយនេះ ៕