ដោយមានពាក់ស្លាក និងកាន់ស្គរ អ្នកក្រុងញូវយ៉ក បានចេញតវ៉ាចំពោះសកម្មភាពរបស់កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) កាលពីពេលថ្មីៗនេះ មួយថ្ងៃបន្ទាប់ពីការឆ្មក់បង្ក្រាបដ៏កក្រើកមួយដាក់គោលដៅលើអាជីវករលក់តាមដងផ្លូវទីក្រុង Manhattan ។ លោក Chris Cochrane អ្នកស្រុក Brooklyn បាននិយាយថា «វាគួរឱ្យព្រួយបារម្ភ» ហើយវាមានសារៈសំខាន់ក្នុងការតវ៉ាដើម្បី «បង្កើតសន្ទុះកម្លាំងមួយចំនួន» ។
អ្នកតវ៉ា លោក Jacob Adler បានកាន់ស្លាកមានអំណានថា បំណងប្រាថ្នាថ្ងៃខួបកំណើតតែមួយគត់របស់លោកគឺដើម្បីឲ្យកងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) ចេញពីទីក្រុងញូវយ៉ក។
ការឆ្មក់បង្ក្រាតាមដងផ្លូវ Canal បានកើតឡើងបន្ទាប់ពីយ៉ាងហោចណាស់អ្នកមានឥទ្ធិពលដែលគាំទ្រលោក Trump ដ៏លេចធ្លោពីរនាក់បានបង្ហោះវីដេអូក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដាក់គោលដៅលើជនអន្តោប្រវេសន៍អាហ្វ្រិក ដែលលក់ទំនិញនៅតាមដងផ្លូវដ៏មមាញឹក។
អ្នកមានឥទ្ធិពលម្នាក់ឈ្មោះ Savanah Hernandez បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃទី១៩ ខែតុលានៅលើបណ្តាញ X ថាជនអន្តោប្រវេសន៍អាហ្វ្រិកគ្មានស្ថានភាពផ្លូវច្បាប់កំពុងធ្វើប្រតិបត្តិការនៅទីផ្សារងងឹតនៅទីនោះ និងបានជំរុញឱ្យកងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) ចុះពិនិត្យនៅតំបន់នោះនិងចាប់ខ្លួនអាជីវករ។ លោកប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ បានបើកការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមមាន ទីក្រុង Los Angeles, Chicago និងទីក្រុង Washington, D.C. ។


Leave a Reply