គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤តុលាបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែតុលា) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យ​មនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់),រងរបួសសរុប៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់៧នាក់ (ស្រី ១នាក់) រងរបួស​ស្រាល១នាក់ និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៤នាក់)។នេះយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់) ប្រជែង ១លើក (ស្លាប់ ១នាក់)និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់ របួសស្រាល ១នាក់)៕

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលថ្ងៃទី២៣ ខែតុលា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែតុលាដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលា) បានកើតឡើងចំនួន ៦លើក (យប់ ៥លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ២នាក់), រងរបួសសរុប ៥នាក់, រងរបួសធ្ងន់ ៤នាក់, រងរបួសស្រាល ១នាក់និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៥នាក់)៕