លោក Bidenនិងលោក Netanyahu ពិភាក្សាបញ្ហាបន្ទាន់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

លោកប្រធានាធិបតី Joe Biden និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបពិភាក្សាគ្នានៅសេតវិមានកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាទីដែលប្រភពជាច្រើនបានប្រាប់ទូរទស្សន៍ CNN ថា ប្រធានាធិបតីត្រូវបានគេរំពឹងថានឹងមានកម្លាំងដូចដែលលោកធ្លាប់បានជំរុញឱ្យសម្ព័ន្ធមិត្ត Netanyahu ទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ ខណៈក្រុមមន្ត្រីអាមេរិកជឿថាកិច្ចព្រមព្រៀងមួយ អាចនឹងផ្លាស់ប្ដូរ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនិយាយថា យើងនៅជិតជាងអ្វីដែលយើងមិនធ្លាប់មានតែអាស្រ័យលើអ៊ីស្រាអែលក្នុងការទទួលយកប៉ុណ្ណោះ។ជំនួបទល់មុខគ្នារបស់លោក Biden ជាមួយលោក Netanyahuមានឡើង ក្រោយសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់សភាកាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលបង្កឱ្យមានការតវ៉ា រួមទាំងករណីប្រឆាំងសាសនានិយម ឬវោហាសាស្ត្រគាំទ្រក្រុមហាម៉ាស នៅវ៉ាស៊ីនតោនឌីស៊ី។ សេតវិមានបានថ្កោលទោសបាតុកម្មបែបនេះ។

នៅមុនកិច្ចប្រជុំ លោក Netanyahu បានលើកឡើងពីរបៀបដែលមេដឹកនាំទាំងពីរបានស្គាល់គ្នាអស់រយៈពេល ៤ ទសវត្សរ៍មកហើយ។ លោកនិយាយថា លោកចង់អរគុណអ្នកសម្រាប់រយៈពេល៥០ឆ្នាំនៃការបម្រើសាធារណៈ និង៥០ ឆ្នាំនៃការគាំទ្រសម្រាប់រដ្ឋអ៊ីស្រាអែល។

ក្នុងជំនួបលើកដំបូងរបស់លោកBiden ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកប្រកាសបោះបង់ចោលការប្រជែងតំណែងអាណត្តិថ្មីនៅឆ្នាំ២០២៤ បានកើតឡើងនៅដំណាក់កាលដ៏ផុយស្រួយ ក្នុងទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំង២។ដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីខែតុលា ឥឡូវនេះលប់លើកេរ្តិ៍ដំណែលរបស់លោក Biden ជាប្រធានាធិបតីមួយអាណត្តិ។ ភាពរីកចម្រើននៃការចរចាសម្រាប់បទឈប់បាញ់នៅតែមិនច្បាស់លាស់ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ហើយលោក Biden និងក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកបានចូលរួមយ៉ាងជិតស្និទ្ធក្នុងការព្យាយាមចុះកិច្ចព្រមព្រៀងឈានទៅរកការដោះលែងចំណាប់ខ្មាំងពីដៃក្រុមហាម៉ាស៕