[BREAKING NEWS] ប្រធានាធិបតីអាមេរិក Doland Trump និយាយថា ថៃកំពុងបញ្ឆេះសង្គ្រាមជាមួយកម្ពុជាម្ដងទៀត

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅគេហដ្ឋានប្រធានាធិបតី Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក Trump បានសំដៅម្តងទៀតទៅលើជម្លោះថៃ-កម្ពុជា ថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមទាំងប្រាំបីដែលរូបលោកបានបញ្ឈប់នៅជុំវិញពិភពលោក ដោយបានបន្ថែមថា ប្រទេសថៃកំពុងចាប់ផ្តើមបង្កើតរឿងនេះឡើង។ ពួកគេបានចាប់ផ្ដើមសង្គ្រាមជាមួយកម្ពុជា ពួកគេបានបញ្ឆេះសង្គ្រាមនេះម្ដងទៀត ។យើងបានរុញឲ្យវាស្ថិតក្នុងស្ថានភាពមួយល្អហើយ។