គូឡាឡាំពួ ៖ រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា កាលពីមុន ត្រូវបានធ្វើទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យលោក ដូណាល់ ត្រាំ ឆាប់បានចុះហត្ថលេខា។
ថ្លែងពីម៉ាឡេស៊ី កាលពីថ្ងៃចន្ទ, រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថា កិច្ចព្រមព្រៀង ដែលបែកបាក់ជាមួយកម្ពុជា នាពេលនេះ ត្រូវបានក្រុងវ៉ាស៊ីនតោន ប្រញាប់ប្រញាល់ធ្វើឲ្យបានមុនពិធីចុះហត្ថលេខា ដែលគ្រប់គ្រងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប្រមុខការទូតថៃ រូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជានិងថៃ។
និយាយអំពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ ក្នុងខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានលើកឡើងថា «ខ្ញុំបានកត់សម្គាល់ឃើញថា ពេលខ្លះ យើងប្រញាប់ប្រញាល់ធ្វើសេចក្តីប្រកាសរួម…ដោយសារតែសហរដ្ឋអាមេរិក ចង់ឱ្យសេចក្តីប្រកាស ដែលបានចុះហត្ថលេខា ទាន់ពេលវេលា នឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Trump»។
បើតាមកាសែត AFP, កម្ពុជាបាននិយាយថា ប្រទេសថៃបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស លើទឹកដីរបស់ខ្លួន កាលពីថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីទីក្រុងបាងកក បានប្រកាសថា ប្រទេសទាំងពីរបានយល់ព្រមធ្វើកិច្ចចរចា នាសប្តាហ៍នេះ ក្នុងគោលបំណងបញ្ឈប់ការប៉ះទង្គិចគ្នា នៅតាមព្រំដែន៕
ប្រភពពី AFP

Leave a Reply