មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបរទេសណាមួយ ដែលបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែន ពីសំណាក់រដ្ឋាភិបាលលោកខាងលិច នោះពួកគេនឹងក្លាយជាគោលដៅប្រយុទ្ធស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។
ការសម្លុតគំរាមរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីចក្រភពអង់គ្លេស និងបារាំង ក្នុងកំឡុងកិច្ចប្រជុំបណ្តាមេដឹកនាំលោកខាងលិច និងអឺរ៉ុប នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើផែនការដាក់ពង្រាយកងកម្លាំងពហុជាតិនៅអ៊ុយក្រែននាពេលអនាគត ក្នុងករណីមានបទឈប់បាញ់ជាផ្លូវការ ។
ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអង្គភាពយោធាលោកខាងលិច ឬមូលដ្ឋានយោធា និងឃ្លាំងសព្វាវុធ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត នៅលើទឹកដីអ៊ុយក្រែន នឹងក្លាយជាគោលដៅប្រយុទ្ធស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។
ម្យ៉ាងវិញទៀត សកម្មភាពនេះ ក៏ត្រូវបានចាត់ទុកថា ជាការអន្តរាគមន៍ពីបរទេស ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ ដែលមិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសអឺរ៉ុបដទៃទៀតផងដែរ ។
ប្រភព ៖ រ៉យទ័រ

Leave a Reply