កោះ Greenland ថា កងទ័ពណាតូកាន់តែច្រើន នឹងមកដល់

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី នៃតំបន់ស្វ័យត Greenland បាននិយាយថា ទាហាន ណាតូកាន់តែច្រើន នឹងទៅដល់កោះអាកទិកមួយនេះ នៅក្នុងប៉ុន្មានថ្ងៃ ខាងមុខ។

ការលើកឡើង របស់លោក ឧបនាយករដ្ឋមន្ត្រី Mute Egede បានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំ រវាងមេដឹកនាំអាមេរិក, ដាណឺម៉ាក និង Greenland នៅសេតវិមាន។

លោក Mute Egede បានប្រាប់អ្នកកាសែត អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ថា «ទាហានរបស់អង្គការណាតូ ត្រូវបានគេរំពឹងថា នឹងមានវត្តមានកាន់តែច្រើន នៅក្នុងតំបន់ Greenland ចាប់ពីថ្ងៃនេះ និង ប៉ុន្មានថ្ងៃខាងមុខនេះ»។ លោកបញ្ជាក់ថា មានទាំងកងទ័ពជើងអាកាស ព្រមទាំង នាវាយោធា ផងដែរ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានកើតមានឡើង ចំពេលដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កំពុងរិះរកគ្រប់វិធី ដើម្បីបានគ្រប់គ្រងកោះ Greenland ដែលមានមនុស្ស រស់នៅជាង៥ម៉ឺននាក់មួយនេះ ក្នុងនោះ រួមមានទាំង ការគំរាមប្រើប្រាស់កម្លាំងចាប់បង្ខំ និង ជះលុយទិញ ទៀតផង។

Greenland ដែលសម្បូរដោយធនធានធម្មជាតិមួយនេះ ត្រូវបានគេស្គាល់ថា ជាតំបន់ស្វ័យត របស់ប្រទេសដាណឺម៉ាក៕

ប្រភពពី AFP