[BREAKING NEWS] ឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ត្រូវបានរកឃើញហើយ នៅរសៀលថ្ងៃនេះ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ ឧទ្ធម្ភាគ ចក្រ ដែលបានធ្លាក់បាត់នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះត្រូវបានក្រុម រុក រកប្រទះ ឃើញហើយ តែការរកឃើញនេះគឺបានឃើញពីលើអាកាស តែប៉ុណ្ណោះខណៈក្រុមការងាររុករកមិនទាន់ ដល់កន្លែងកើតហេតុដោយផ្ទាល់នោះទេ។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាមនាថ្ងៃនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ថតពីលើមេឃឃើញ ប៉ុន្តែកម្លាំង(កម្លាំងរុករក)អត់ទាន់ចូលដល់ទេ…យើងថតពីលើឧទ្ធម្ភាគចក្រទៅឃើញ ដោយសារតែអាកាសធាតុល្អ រកឃើញទូយន្តហោះហើយ រកឃើញទង់ជាតិហើយ តែយើងគ្រាន់តែអត់ទាន់បានដល់ ឥឡូវកម្លាំងថ្មើរជើងយើងនៅប្រហែលជិតមួយគីឡូទៀតបានចូលដល់ ដោយសារព្រៃក្រាស់ និងភ្នំខ្ពស់»។

សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា(ធ្លាក់) នៅតំបន់​ភ្នំជួរ​ក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​កន្លង​ទៅ​នេះខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)៕ អត្ថបទបាន ចក់


Comments

Leave a Reply

Your email address will not be published. Required fields are marked *