វេណេស៊ុយអេឡា ដោះលែងអ្នកទោស ជាង៦០០នាក់

ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា បាននិយាយ កាលពីថ្ងៃសុក្រ ថា មានអ្នកទោសជាង ៦០០នាក់ ត្រូវបានដោះលែង។

ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez អះអាងថា ចំនួនដោះលែងនេះ លើសពីការប៉ាន់ស្មាន ដោយក្រុមសិទ្ធិមនុស្ស ដែលកំពុងទាមទារឱ្យមានការរំដោះអ្នកទោសនយោបាយទាំងអស់។

នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការទម្លាក់ មេដឹកនាំសង្គមនិយម លោក Nicolas Maduro នៅក្នុងការវាយឆ្មក់ កាលពីថ្ងៃទី ៣ ខែមករា លើរដ្ឋធានី Caracas, រដ្ឋាភិបាល បានអនុវត្ត ការដោះលែងគូប្រជែងនយោបាយមួយចំនួនធំ របស់លោក Maduro ចេញពីពន្ធនាគារ។

សេចក្តីប្រកាស ដែលត្រូវបាន ទីក្រុងវ៉ាស៊ីនតោន សាទរនេះ បានបង្កើតឱ្យមានការរំពឹងទុក នៃ អ្នកទោសជាក្រុមធំ ដែលមានសេរីភាព។

លោកស្រី Rodriguez បាននិយាយថា អ្នកទោសចំនួន ៦២៦ នាក់ ត្រូវបានដោះលែង ចាប់តាំងពីខែធ្នូ ហើយបាននិយាយថា លោកស្រី នឹងស្នើសុំ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យជួយផ្ទៀងផ្ទាត់ចំនួន ផងដែរ។

អង្គការ Foro Penal ដែលជាក្រុមសិទ្ធិមនុស្ស ឈានមុខគេ នៅវេណេស៊ុយអេឡា បាននិយាយថា ខ្លួនបានរាប់អ្នកទោសនយោបាយ ចំនួន ១៥៥នាក់ ដែលត្រូវបានដោះលែង ដែលភាគច្រើន មានសេរីភាព ចាប់តាំងពីការផ្តួលរំលំ លោក Maduro ហើយបានប៉ាន់ស្មានថា ជាង៧០០នាក់ទៀត នៅតែត្រូវបានឃុំខ្លួន នៅឡើយ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *