Elon Musk ថា AI នឹងឆ្លាតជាងមនុស្ស ៥ឆ្នាំទៀត

ដាវ៉ូស ៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានអះអាងថា បញ្ញាសិប្បនិម្មិត ឬ AI អាចនឹងឆ្លាតជាងមនុស្ស ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។

អំឡុងការបង្ហាញខ្លួន ជាលើកដំបូង នៅទីក្រុង ដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍, លោក Elon Musk ព្យាករណ៍ថា «ការរីកចំរើន នៃ បញ្ញាសិប្បនិមិត្ត នឹងមានម៉ូឌែល ដែលឆ្លាតជាងមនុស្ស នៅចុងឆ្នាំនេះ ហើយខ្ញុំនឹងនិយាយថា មិនលើសពីឆ្នាំក្រោយ»។

លោកបានបន្តទៀតថា «បន្ទាប់មក នៅឆ្នាំ២០៣០ ឬ ២០៣១, AI នឹងឆ្លាតជាងមនុស្សជាតិ ទាំងអស់ រួមគ្នា»។

នាយកប្រតិបត្តិក្រុមហ៊ុនឡានអគ្គិសនី Tesla និង យានអវកាស SpaceX រូបនេះ ក៏បាននិយាយ ទៅកាន់អ្នកចូលរួម អំពីការរីកចម្រើន នៃ មនុស្សយន្ត ផងដែរ ដោយអះអាងថា មនុស្សយន្ត អាចមើលថែកូនៗរបស់អ្នក, ថែរក្សាសត្វចិញ្ចឹម ជាដើម ហើយសួរថា តើនរណាមិនចង់បាន។ លោកក៏បានលើកឡើងពីមនុស្សយន្តរបស់លោក នឹងវាយលុកទីផ្សារ នៅឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់ថា លោក Elon Musk បានលើកឡើងពីការវិវឌ្ឍលឿន នៃ បច្ចេកវិទ្យានេះ នៅក្នុងពេលចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *