លោកមិនបានបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ ឬចែករំលែកសុន្ទរកថាវីដេអូឡើយ។ លោក ឬការិយាល័យរបស់លោក មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៅឡើយទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពឹងវីដេអូបណ្ណសារ ដើម្បីណែនាំលោក។
តាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ឲ្យដឹងថា បព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ទំនងជារងរបួស អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕

Leave a Reply