អ៊ីរ៉ង់ ត្រូវបានថ្កោលទោស ខណៈស្ថាប័នដែនសមុទ្ររបស់ UN ជួបពិភាក្សាបន្ទាន់ ស្តីពីការដឹកជញ្ជូននៅមជ្ឈិមបូព៌ា

រដ្ឋឈូងសមុទ្រ និងប្រទេសលោកខាងលិច បានរិះគន់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃពុធ ទី១៨ ខែមីនា របស់ស្ថាប័នដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលបានកោះប្រជុំក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះនាវា និងនាវិករាប់ពាន់នាក់ដែលជាប់គាំង។ ប្រទេសជាច្រើនបានប្រើប្រាស់សេចក្តីថ្លែងការណ៍ដែលបើកចំហនៅក្នុងកិច្ចប្រជុំរបស់អង្គការសដែនមុទ្រអន្តរជាតិ(IMO) ដើម្បីរិះគន់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានឃើញអ៊ីរ៉ង់កំណត់គោលដៅលើប្រទេសឈូងសមុទ្រ និងការដឹកជញ្ជូនពាណិជ្ជកម្ម។

នោះបានធ្វើឱ្យជាប់គាំងដល់ពាណិជ្ជកម្មនៅសមុទ្រនៅក្នុង ឬនៅក្បែរច្រកសមុទ្រ Hormuz ដោយបន្សល់ទុកនាវិកប្រហែល ២០.០០០នាក់ជាប់គាំងនៅលើនាវាប្រហែល៣.២០០គ្រឿងនៅភាគខាងលិចច្រកយុទ្ធសាស្ត្រតូចង្អៀតមួយនេះ។ អ្នកតំណាងអង្គការដែនសមុទ្រអន្តរជាតិ(IMO) របស់រដ្ឋឈូងសមុទ្រ ដោយបាននិយាយទៅកាន់កិច្ចប្រជុំថា «ប្រទេសកាតាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារ និងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ដែលបានប្រព្រឹត្តប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងនាវិក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងតំបន់» ។ ប្រទេសអារ៉ាប់រួម បានហៅសកម្មភាពរបស់អ៊ីរ៉ង់ថា «គ្មានសុភវិនិច្ឆ័យ មិនសមហេតុផល មិនរើសអើង និងខុសច្បាប់ទាំងស្រុង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា «មិនអាចទទួលយកបានទាំងស្រុង និងមិនសមហេតុផល ក្នុងកាលៈទេសៈណាក៏ដោយ»។

សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសនានា «ទប់ទល់នឹងសកម្មភាពដ៏គួរឱ្យសង្ស័យរបស់របបមួយដែលស្វែងរកការសាបព្រោះអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាយុទ្ធសាស្ត្រសម្រាប់ការអភិរក្សខ្លួនឯងខាងនយោបាយ»។