ហ្វាំងឡង់ ជាប្រទេស មានសុភមង្គលបំផុតក្នុងលោក ៩ឆ្នាំ ជាប់គ្នា

ហែលស៊ិនគី ៖ របាយការណ៍សុភមង្គល របស់អង្គការសហប្រជាជាតិ រកឃើញថា ហ្វាំងឡង់ បន្តក្លាយជាប្រទេស ដែលមានសុភមង្គលបំផុត ក្នុងពិភពលោក ប្រាំបួនឆ្នាំ ជាប់ៗ គ្នា។ ហ្វាំងឡង់ ដែលគេដឹងថា ជាប្រទេសអឺរ៉ុប ខាងជើង ជាប់ព្រំដែន ជាមួយនឹង ស៊ុយអែត ន័រវែស និង រុស្ស៊ី។

ហ្វាំងឡង់ នៅតែរក្សាតំណែងកំពូល ខណៈដែលប្រទេសនេះ ទទួលបានពិន្ទុ ៧.៧៦៤ នៅលើមាត្រដ្ឋាន ១០ពិន្ទុ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ចងក្រងដោយអង្គការសហប្រជាជាតិ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

ប្រជាជន នៅរដ្ឋធានី ហែលស៊ិនគី (Helsinki) ប្រាប់ AFP ថា នេះគឺអាស្រ័យលើធម្មជាតិ វប្បធម៌ និងប្រព័ន្ធអប់រំគុណភាពខ្ពស់ របស់ប្រទេសនេះ។

ជាមួយគ្នា លោក Tampere Juho Saari សាស្ត្រាចារ្យផ្នែកគោលនយោបាយសង្គម និងសុខភាព នៅសាកលវិទ្យាល័យ បានឲ្យដឹងថា លទ្ធផលដែលកើតឡើង នៅពេលដែលប្រទេសនេះ ជួបប្រទះភាពអត់ការងារធ្វើខ្ពស់ បំណុលរដ្ឋាភិបាលកើនឡើង និង ការកាត់បន្ថយអត្ថប្រយោជន៍សង្គម និង សុខុមាលភាពដ៏ធំ បានបង្ហាញថា «នយោបាយ មិនសំខាន់ទេ»៕

ប្រភពពី AFP