វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែគ្រោងធ្វើដំណើរ ទៅកាន់ប្រទេសចិន តាមការគ្រោងទុក ក្នុងខែនេះ បើទោះបីជាមានការជាប់គាំង ក្នុងការចរចា ជាមួយអ៊ីរ៉ង់ ក៏ដោយ។
នៅពេលត្រូវបានសួរអំពីដំណើរ ទៅកាន់ទីក្រុងប៉េកាំង, លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា «ដំណើរទស្សនកិច្ចនៅប្រទេសចិន ទៅជួប ប្រធាន Xi Jinping…ជារឿងអស្ចារ្យណាស់…ខ្ញុំគិតថា នឹងក្លាយជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ»។
បើតាម CNA, ដំបូងឡើយ លោក Trump មានគម្រោងទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង នៅចុងខែមីនា ប៉ុន្តែ បានកំណត់ ការធ្វើដំណើរ នៅថ្ងៃទី ១៤ និង ១៥ ខែឧសភា វិញ បន្ទាប់ពីចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
អ្នកវិភាគចិន បាននិយាយថា ការធ្វើដំណើរនេះ នឹងមានសារៈសំខាន់ សម្រាប់ប្រទេសទាំងពីរ លើការគ្រប់គ្រងហានិភ័យ ក្នុងការប្រឈមមុខ ដែលនឹងការកើនឡើង នៃ ភាពមិនច្បាស់លាស់ នៅទូទាំងពិភពលោក។
លោក Zhao Minghao នាយករង នៃ មជ្ឈមណ្ឌល សម្រាប់ការសិក្សាអាមេរិក នៅសាកលវិទ្យាល័យ Fudan បាននិយាយថា លោក Trump កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុក កើនឡើងជុំវិញសង្គ្រាមអ៊ីរ៉ង់ ហើយចង់ទាមទារជ័យជម្នះផ្នែកការទូត ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន។
ជុំវិញការជាប់គាំងចរចា ជាមួយអ៊ីរ៉ង់, ទីក្រុងតេហេរ៉ង់ បានអនុម័តសំណើថ្មី សម្រាប់កិច្ចចរចាសន្តិភាពជុំទីពីរ ជាមួយសហរដ្ឋអាមេរិក ទៅកាន់អ្នកសម្រុះសម្រួលប៉ាគីស្ថាន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ដែលមិនបានផ្តល់ព័ត៌មានលម្អិត អំពីផែនការនេះ។
ដំបូងឡើយ លោក Trump អះអាងថា មិនពេញចិត្តនឹងសំណើថ្មីនេះ ប៉ុន្តែ ក្រោយមក លោកអះអាងថា នឹងពិនិត្យ សំណើចរចារបស់អ៊ីរ៉ង់ ឡើងវិញ នាពេឆាប់ៗខាងមុខនេះ ៕
ប្រភពពី CNA

Leave a Reply