មជ្ឈមណ្ឌលផ្តល់ឈាមអ៊ីស្រាអែលត្រៀមរៀបចំ ខណៈការគំរាមកំហែងការវាយប្រហាររបស់អ៊ីរ៉ង់នឹងមកដល់

ង្គភាពសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បានស្តុកទុកការផ្គត់ផ្គង់ឈាមនៅក្នុងមជ្ឈមណ្ឌលក្រោមដី ដ៏រឹងមាំ ដែលរោងចក្រនានាបានរើចេញសម្ភារៈគ្រោះថ្នាក់ ហើយអាជ្ញាធរក្រុង កំពុងពិនិត្យមើលទីជម្រកគេចពីគ្រាប់បែក និងការផ្គត់ផ្គង់ទឹក ខណៈប្រទេសនេះកំពុងត្រៀមទប់ទល់ការវាយប្រហារដែលគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ និងអ្នកតំណាងរបស់ខ្លួន។

អ៊ីស្រាអែល បានពង្រឹងសមរភូមិក្នុងប្រទេសរបស់ខ្លួនជាច្រើនខែមកហើយ ហើយការត្រៀមរៀបចំជាច្រើន បានធ្វើឡើងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា កាលពីខែតុលាឆ្នាំមុន នៅពេលដែលខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាសរាប់ពាន់នាក់ បានបើកការវាយប្រហារដ៏មហន្តរាយទៅលើសហគមន៍អ៊ីស្រាអែល នៅជុំវិញតំបន់ហ្កាហ្សា។

យោធាកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ហើយកាលពីចុងសប្តាហ៍មុន យោធាបានបង្កើនប្រព័ន្ធស៊ីរ៉ែនវាយប្រហារតាមអាកាសនៅទូទាំងប្រទេស និងការផ្សព្វផ្សាយការប្រកាសអាសន្ន ដើម្បីរួមបញ្ចូលសារតាមពេលវេលាជាក់ស្តែង ដែលត្រូវផ្ញើទៅកាន់ពលរដ្ឋ នៅក្នុងតំបន់គោលដៅ។

រហូតមកដល់ពេលនេះ ទីបញ្ជាការសមរភូមិមុខ នៅពុំទាន់បានចេញគោលការណ៍ណែនាំថ្មីណាមួយដល់សាធារណជននោះទេ ទោះបីជាមានការគំរាមកំហែងដោយបើកចំហក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាតំបន់ជាច្រើន បានណែនាំប្រជាជនឱ្យកាត់បន្ថយសកម្មភាពមិនសំខាន់ ស្នាក់នៅជិតតំបន់ការពារ និងជៀសវាងការជួបជុំទ្រង់ទ្រាយធំ។

លោក Yair Zilberman ប្រធានអង្គភាពសន្តិសុខ និងសេវាសង្គ្រោះបន្ទាន់របស់ទីក្រុង បាននិយាយថា នៅក្នុងទីក្រុង Haifa ទីជម្រកគេចពីគ្រាប់បែកសាធារណៈ ដែលនៅពេលទម្លាប់ត្រូវបានរារាំង ត្រូវបានបំពាក់ដោយប្រព័ន្ធឌីជីថល។

លោក Zilberman និយាយថា ចំណតរថយន្តក្រោមដីមួយចំនួនត្រូវបានអនុម័តឲ្យក្លាយជាទីជម្រកបណ្តោះអាសន្នដែលមានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកស្នាក់នៅរាប់ពាន់នាក់ ប្រសិនបើចាំបាច់។

នៅក្នុងទីក្រុង Ramla ភាគកណ្តាលប្រទេសអ៊ីស្រាអែល អង្គភាពសេវារថយន្តសង្គ្រោះជាតិ បាននិងកំពុងប្រមូលការបរិច្ចាគឈាមនៅក្នុងមជ្ឈមណ្ឌលផ្តល់សេវាឈាមនៅក្រោមដី ដ៏ធំទូលាយ ដោយមានរបាំងការពារដោយជញ្ជាំងបេតុងដ៏ក្រាស់។


Comments

Leave a Reply

Your email address will not be published. Required fields are marked *