ព្យុះត្រូពិច Maria បានប្រែក្លាយទៅជាវិសម្ពាធត្រូពិច ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន និយាយថា ព្យុះត្រូពិក Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិច ប៉ុន្តែគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់Tohoku និងកោះ Hokkaido។

ព្យុះ Maria បានបោកបក់ដល់ដីគោកនៅខេត្តអ៊ីវ៉ាតេ(Iwate) ភាគឦសាន ហើយបានធ្វើដំណើរឆ្លងកាត់ តំបន់ Tohoku កាលពីថ្ងៃចន្ទ ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង លើខេត្តអ៊ីវ៉ាតេ(Iwate)។

កាលពីថ្ងៃចន្ទ តំបន់ឆ្នេរមួយចំនួននៃខេត្ត Iwate បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ដែលបានកត់ត្រានៅទីនោះ។

ផ្នែកមួយនៃទីក្រុង Kuji មានភ្លៀងច្រើនជាង៤៨០ មីលីម៉ែត្រ ក្នុងអំឡុងពេល ៤៨ម៉ោង។ វាមានកម្រិតច្រើនជាង ២,៦ ដងនៃបរិមាណទឹកភ្លៀងជាមធ្យមដែលតំបន់នេះទទួលបាន នៅក្នុងខែសីហា។ ទឹកជំនន់ និងបំណាក់ដី ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះផងដែរ។

ព្យុះ Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិចនៅម៉ោង ៣ព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក។ ប៉ុន្តែនៅពេល វាកំពុងធ្វើដំណើរបន្តិចម្តងៗ ទឹកភ្លៀង ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់នៅភាគខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃពុធ។

ភ្លៀងធ្លាក់រយៈពេល២៤ ម៉ោង រហូតដល់ល្ងាចថ្ងៃអង្គារ ឡើងដល់កម្រិត១៥០ មីលីម៉ែត្រ នៅកោះហុកកៃដូ ១២០មីលីម៉ែត្រនៅខាងសមុទ្រជប៉ុននៃកោះតូហូគុ និង១០០មីលីម៉ែត្រនៅ ទីក្រុងតូហូគុ សមុទ្រប៉ាស៊ីហ្វិក។ ខ្យល់បក់ខ្លាំង និងរលកខ្ពស់ ត្រូវបានគេរំពឹងទុក នៅភាគខាងជើងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ។

មន្ត្រីឧតុនិយម កំពុងព្រមានពីបំណាក់ដី ទឹកជំនន់នៅតំបន់ទំនាប និងទឹកទន្លេពេញហៀរ។ វាក៏មានហានិភ័យនៃការវាយប្រហារដោយរន្ទះ និងខ្យល់កន្ត្រាក់ រួមទាំងព្យុះសង្ឃរា ផងដែរ។