ប្រមុខការទូតអាមេរិកទៅកាន់អ៊ីស្រាអែលដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅហ្កាហ្សា

ប្រមុខការទូតអាមេរិក លោក Antony Blinken គ្រោងទៅដល់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ ជាផ្នែកមួយនៃការជំរុញកាន់តែខ្លាំងផ្នែកការទូតរបស់ក្រុង Washington ដើម្បីសម្រេចបានបទឈប់បាញ់ក្នុងដែនដីហ្កាហ្សា ដែលនឹងបញ្ចប់សង្រ្គាមរយៈពេល១០ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ដំណើរលើកទី១០របស់ប្រមុខការទូតអាមេរិក ទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា២០២៣ កើតឡើងប៉ុន្មានថ្ងៃ ក្រោយអាមេរិក ព្យាយាមជំរុញ ហើយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ជឿជាក់ថានៅសល់ចន្លោះប្រហោងតិចតួចរវាងភាគីជម្លោះ។

មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងពីសុទិដ្ឋិនិយមថ្មី ដើម្បីនាំយកកិច្ចព្រមព្រៀងនេះ ឈានទៅដល់ទីបញ្ចប់ ប៉ុន្តែក៏ព្រមានផងដែរថា នៅតែមានការងារជាច្រើនទៀតត្រូវធ្វើ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា អ្វីដែលយើងបានធ្វើគឺបង្រួមចន្លោះប្រហោងដែលនៅសេសសល់ តាមរបៀបដែលយើងគិតថាជាមូលដ្ឋាន បច្ចុប្បន្ននេះពួកគេ ត្រៀមខ្លួនរួចជាស្រេចដើម្បីបិទ និងអនុវត្ត កិច្ចព្រមព្រៀង និងឆ្ពោះទៅមុខ ។

នៅអ៊ីស្រាអែល គេរំពឹងថាលោក Blinken នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត៕