ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥០គ្រួសារ នៅស្រុករមាសហែក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែក​ជូន​គ្រួសារ​រង​គ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅឃុំអំពិល ៨ ខ្នង ឃុំអង្គប្រស្រែ ១ខ្នង និងឃុំកំពង់ត្រាច ៤១ខ្នង សរុបចំនួន ៥០ខ្នង (ធ្ងន់ ៩ខ្នង មធ្យម ២៩ ខ្នង តិចតួច ១២ខ្នង)

-អំណោយ​ដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ និងមធ្យម ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គក្រ កន្ទេលជ័របត់១ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា៥ ម៉ឺនរៀល ដោយ​ឡែក​គ្រួសារ​រង​គ្រោះ​ធ្ងន់​ទទួល​បាន​បន្ថែម​ កៅស៊ូតង់ ១ធុងទឹកជ័រ ១ឆ្នាំងបាយ-សម្ល ២ ថវិកា ២០ម៉ឺនរៀល សម្រាប់​គ្រួសារ​រង​គ្រោះ​តិ​ចតួចទទួលបានថវិកា ៦ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និង​បាន​ផ្តល់​អំណោយ​ជូន​គ្រួសារចាស់ជរាមានជីវភាពខ្វះខាត ១ គ្រួសារ ឈ្មោះ ឈួន សាម៉ន អាយុ ៧២ ឆ្នាំ អតីតៈ​មេភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

-អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៣០ គក្រ កន្ទេលជ័របត់១ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ឃីត១ កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា៥ ម៉ឺនរៀល ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានឧបត្ថមបន្ថែមថវិកា ៥ ម៉ឺនរៀល ផងដែរ ។