សាកលលោកបារម្ភថាជំងឺ អុតស្វា បង្កហានិភ័យដ៏លំបាកខ្លាំងក្នុងការចាត់វិធានការទប់ស្កាត់

ស្របពេលមានក្ដីបារម្ភកើនឡើងកាន់តែខ្លាំងជាសកលអំពីជំងឺអុតស្វា(mpox)មានប្រភពចេញពីទ្វីបអាហ្វ្រិក សំណួរធម្មតាៗដូចជាគ្រោះថ្នាក់ ដែលបង្កឡើងដោយជំងឺនេះ និងភាពខុសគ្នារវាងជំងឺឆ្លងបំម្លែងខ្លួនថ្មី ជាដើមនោះ ពុំទាន់មានចម្លើយច្បាស់លាស់ និងសាមញ្ញនៅឡើយទេ។

អង្គការសុខភាពពិភពលោកកាលពីខែកក្កដាបានប្រកាសគ្រាអាសន្នសុខភាពអន្តរជាតិជុំវិញការរីករាលដាលនៃជំងឺអុតស្វា ដែលបានបង្ហាញខ្លួនលើកដំបូងនៅក្នុងខ្លួនមនុស្សប្រហែលនៅឆ្នាំ ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺដែលគេស្គាល់ថាជា “ជំងឺអុតស្វា””monkeypox” មានវត្តមាននៅក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក ដោយមានការប៉ាន់ប្រមាណអំពីអត្រាមរណភាពរបស់ជំងឺនេះចាប់ពី ១ ទៅ ១០ ភាគរយនៃអ្នកឆ្លង។

ភាពមិនច្បាស់លាស់នោះបានកើនឡើងចាប់ពីឆ្នាំ ២០២២ នៅពេលជំងឺអុតស្វា រីករាលដាលកាន់តែខ្លាំងនៅខាងក្រៅទ្វីប ។

ករណីឆ្លងជាច្រើននៅក្នុងបណ្ដារដ្ឋដែលទើបឆ្លងថ្មីទាំងនេះ មានអត្រាមរណភាពទាបបំផុតប្រហែល ០,២ % ដោយភាពខុសគ្នាបែបនេះទំនងជាកើតចេញពីភាពប្រែប្រួលជាច្រើននៃជំងឺនេះ ។

សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក ឬអឺរ៉ុប ទំនងជាទទួលបានការព្យាបាលភ្លាមៗ និងសមស្របជាងអ្នកជំងឺនៅក្នុងប្រទេសនៅទ្វីបអាហ្វ្រិកភាគច្រើន។

លោកវេជ្ជបណ្ឌិត អានតយណេ ហ្គេសេន (Antoine Gessain) អ្នកឯកទេសខាងជំងឺឆ្លងនៅវិទ្យាស្ថានប៉ាស្ទ័រ(Institut Pasteur) ក្នុងប្រទេសបារាំង បាននិយាយថា គ្រោះថ្នាក់ដែលបង្កឡើងដោយ ជំងឺអុតស្វា គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើគុណភាពនៃការថែទាំជាមូលដ្ឋាន៕