លោក Trump ប្រឈមមុខការចោទប្រកាន់ថ្មីនៅក្នុងសំណុំរឿងធ្វើវិទ្ធង្សនាការបោះឆ្នោត

អតីតប្រធានាធិបតី លោក Donald Trump បានរងការចោទប្រកាន់ថ្មីមាន៣៦ទំព័រ កាលពីថ្ងៃអង្គារទាក់ទងទៅនឹងការប្រឹងប្រែងរបស់លោកដើម្បីលុបចោលការបោះឆ្នោតកាលពីឆ្នាំ២០២០។

បទចោទប្រកាន់ថ្មីនេះ ត្រូវបានទទួលដោយក្រុមរបស់លោក Jack Smith ជារដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីសល់ឱកាសតិចតួចក្នុងវិធីសាស្រ្តរបស់ពួកគេចំពោះករណីធ្វើវិទ្ធង្សនាការបោះឆ្នោត ក្រោយពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក ចេញសេចក្តីសម្រេចថា អតីតប្រធានាធិបតី មានអភ័យឯកសិទ្ធិទូលំទូលាយរួចផុតពីការប្រឹងផ្តល់បទព្រហ្មទណ្ឌ។

បទចោទប្រកាន់ដែលបានពិនិត្យឡើងវិញ ដាក់ចេញនូវបទចោទប្រកាន់ចំនួនបួនដូចគ្នា ដែលបានធ្វើឡើងប្រឆាំងលោក Trump កាលពីឆ្នាំមុន ប៉ុន្តែវាផ្តោតលើតួនាទីរបស់លោកជាបេក្ខជននយោបាយដែលកំពុងស្វែងរកការបោះឆ្នោតជាថ្មី ជាជាងធ្វើជាប្រធានាធិបតី។

បទចោទប្រកាន់ថ្មីដែលបានដំណើរការឡើងវិញ ពុំរាប់បញ្ចូលបទចោទប្រកាន់ថា លោក Trump ព្យាយាមដាក់សម្ពាធដល់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក្នុងបំណងរបស់លោកដើម្បីលុបចោលការបោះឆ្នោត។