ការស្ទង់មតិ៖ លោកស្រី Harris នាំមុខលើលោកTrump ៦ពិន្ទុ ក្នុងចំណោមអ្នកដែលទំនងជាអ្នកបោះឆ្នោត

ស្របពេលការប្រកួតប្រជែងតំណែងសេតវិមានកាន់តែជិតមកដល់ លោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីអាមេរិក ទទួលបានពិន្ទុនាំមុខ ៦ ទល់នឹងអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងការស្ទង់មតិចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់អ្នកបោះឆ្នោតដែលទំនងជាចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។

ជាអនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បាននាំមុខគូប្រជែងមកពីគណបក្សសាធារណរដ្ឋនៅក្នុងការស្ទង់មតិយ៉ាងហោចណាស់៩ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីសមាជជាតិគណបក្សប្រជាធិបតេយ្យ។

យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ ABC News / Ipsos ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងដាប្ដាហ៍នេះ លោកស្រី Harris បាននាំមុខលោក Trump ៥០ ទល់នឹង ៤៦% ក្នុងចំណោមមនុស្សពេញវ័យទាំងអស់ និងអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។

ការនាំមុខរបស់លោកស្រីត្រូវបានពង្រីក នៅពេលនិយាយអំពីការស្ទង់មតិបានពីមនុស្សដែលទំនងជាអ្នកបោះឆ្នោត ក្នុងនោះ ៥២ ភាគរយនៃអ្នកឆ្លើយតប បាននិយាយថាពួកគេនឹងគាំទ្រលោកស្រី Harris និង៤៦ ភាគរយ គាំទ្រលោក Trump ៕