ព្រឹត្តិការណ៍៣ធំៗ ដែលរំលងមិនបាន ក្នុងខែកញ្ញា នៅខេត្តសៀមរាប ១. ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៦-១៧ ខែកញ្ញា ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។ ២. ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា សមរាត្រី នាថ្ងៃទី២១-២៣ ខែកញ្ញា ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយក្នុងមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ ។ ៣. ការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប អមជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណី នាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និងម៉ូតូចាស់ៗជាដើម។