គណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ បានរៀបចំសន្និសីទសារព័ត៌មាន និងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតិភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានគណៈកម្មការចំពោះកិច្ច ។ ឯកឧត្តមទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា មានអ្នកចុះឈ្មោះចូលរួមជាង ២៥០នាក់ហើយ ស្របពេលគណៈកម្មការបានត្រៀមខ្លួនរួចរាល់ ៨០% ក្នុងដំណើរឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មី ដើម្បីលើកស្ទួយសិល្បៈក្បាច់គុនខ្មែរបុរាណ និងវប្បធម៌ខ្មែរនេះ ៕