ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងនិវត្តមកប្រទេសវិញក្រោយ ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

នៅរសៀលថ្ងៃទី២៣កញ្ញានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ទាំង​ទ្វេសព្វព្រះរាជហឫទ័យ បានស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ បន្ទាប់​ពី​បាន​ស្តេច​យាងទៅកាន់រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ដើម្បីស្តេចយាងទៅ ពិនិ ត្យនិងព្យា បាលព្រះរាជសុខភាពជាទៀងទាត់ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន។

យាង និង អញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេច ឯកឧត្តម ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ,ព្រះរាជវង្សា​នុវង្ស មន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត។

ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជារាស្ត្រខ្មែរ មាន​សេច​ក្តីសោមនស្សរីករាយ ដោយបានបួងសួង ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​មហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្ម​យឺន​យូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដ៏យូរអង្វែង​ដល់​ប្រជា​រាស្ត្រ​ខ្មែរ បានជ្រកកោនដោយសុខដុមរមនា ។

គួរបញ្ជាក់ថា៖ ក្នុងឱកាសស្តេចគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង ឱ្យក្រុមវេជ្ជបណ្ឌិតចិនពិនិត្យ និង​ព្យាបាល ព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេមួយរយៈនៅទីនោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព​សក្កា​រៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​នា​ព្រះរាជ​ដំណាក់រដ្ឋធានីប៉េកាំង និងតង្វាយពីឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ថ្វាយអង្គសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវនំ​សំពះ​ព្រះ​ខែ និងផ្លែឈើដ៏ប្រណិត,នំសំពះព្រះខែ ស្រា និងតែ ពីឯកឧត្តម Yang Guangyu ចាង​ហ្វាង​សណ្ឋាគារភ្ញៀវរដ្ឋទាយ៉ុតថៃ ក្នុងឱកាសបុណ្យនិទាឃរដូវ នៅព្រះរាជដំណាក់​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២​ខែកញ្ញា ។ នៅវេលាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចសព្វ​ព្រះរា​ជ​ហឫទ័យ​ប្រោស​ព្រះរាជទានព្រះរាជសវនការជូន ឯកឧត្តម Zhao Leji ប្រធានសភាប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយព្រះអង្គក៏សព្វ​ព្រះរាជហឫទ័យ​ព្រះបរមរាជា​នុញ្ញាតប្រោស​ព្រះរាជ​ទាន​ថ្វាយ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស និងព្រះបុត្រាបុត្រី យាងចូលក្រាប​ថ្វាយ​បង្គំ​គាល់ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

រាប់​ចាប់តាំងពីសម័យកាលដំបូងនៃការកកើតចំណងមិត្តភាពកម្ពុជា-ចិនថ្នាក់​ដឹក​នាំ​ចិន​បាន​ថ្វាយ​នូវ​វន្ទនកិច្ច និងបដិសណ្ឋារកិច្ចយ៉ាងល្អប្រពៃបន្ថែមពីលើពិធីការការទូតដ៏ទៃទាំងទ្បាយ តួរយ៉ាង​ដូច​ជា​ការថ្វាយនូវក្រយាជារឿយៗ រួមជាមួយសារលិខិតបង្ហាញពីក្តីនឹករលឹក មនោសច្ចេតនា​រាប់​អាន​ពី​សំណាក់ឯកឧត្តមជូ អេន ឡាយ ថ្វាយព្រះបរមរតនកោដ្ឋ គ្រាព្រះអង្គគង់​ប្រថាប់​នាប្រទេស​ចិន​កាលពីអតីតកាលកន្លងទៅ ។ ទាំងនេះបានបង្ហាញថា ចំណងមិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-ចិន គឺជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមានអតីត​កាល​ដ៏​យូរ​អង្វែងជាមួយ​និង​អនុស្សាវរីយ៍​ជាច្រើន៕ អត្ថបទ៖ មុត សុទ្ធ