ខេត្តសៀមរាបនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤

អង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ​ ដោយចាប់ផ្តេីមហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

សូមបញ្ជាក់ថា​ ការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំជារៀងរាល់ឆ្នាំនាថ្ងៃទី២៧​ ខែកញ្ញា​ ដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ និង លើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត ដេីម្បីបង្កើតបរិយាកាស ចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន​ តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍​ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។

ចំពោះការក្បួនហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប​ ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង​ ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។ សូមអញ្ជេីញបងប្អូនចូលរួមឱ្យច្រេីនកុះករ។