ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានទទួលជួបសវនការជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ដើម្បីពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងវិស័យកីឡា ពិសេសការចូលរួមពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសកីឡាការ៉ាតេ យូដូ និងកីឡាកាយសម្ព័ន្ធជាដើម ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ។