ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពី​ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវ​បានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។

ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ៕ VIDEO : https://t.me/btvnewscambodia/187706