អនុមោទនា បុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ ។