ស្លាប់៤នាក់ និងរបួស​៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូ​ទាំងប្រទេសថ្ងៃម្សិលមិញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៨នាក់។​ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ​, មិនគោរពសិទ្ឋិ ​, មិនប្រកាន់ស្តាំ ​, ប្រជែង ​និងស្រវឹង ​ ៕