ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សេរី បានប្រកាសអះអាងថា ការដាក់ឲ្យចរាចរ នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល(២០ម៉ឺនរៀល) នាពេលនេះគឺនឹងមិនធ្វើឲ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ ខណៈក្រដាស់ប្រាក់២០ម៉ឺនរៀលនេះ បានបោះពុម្ពចំ នួនត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

Post Views: 26
Leave a Reply