ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ ដោយគ្របដណ្តប់លើផ្ទៃ១០ភាគរយ តំបន់ខ្ពស់រាបគ្របដណ្តប់ លើផ្ទៃដី៥ភាគរយ ខណៈតំបន់មាត់សមុទ្រគ្របដណ្តប់លើផ្ទៃដី១៥ភាគរយ ហើយរលកសមុទ្រនឹងមាន កម្ពស់ជាប់ពី០,៥០ទៅ១,២៥ម៉ែត្រ៕