Author: Dol Pheakdey

  • ប្រេងឆ្ពោះទៅរកកំណើនប្រចាំសប្តាហ៍ ខណៈអាមេរិក បន្ថែមទណ្ឌកម្មលើអ៊ីរ៉ង់ និង OPEC បន្ទាបទិន្នផល

    ប្រេងឆ្ពោះទៅរកកំណើនប្រចាំសប្តាហ៍ ខណៈអាមេរិក បន្ថែមទណ្ឌកម្មលើអ៊ីរ៉ង់ និង OPEC បន្ទាបទិន្នផល

    តម្លៃប្រេងបានពង្រីកភាពរឹងមាំប្រចាំសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះ ដោយការរំពឹងទុកនៃការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីទប់ស្កាត់ពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់ និងខណៈដែលបណ្ដាអ្នកផលិតប្រេង OPEC មួយចំនួនបានសន្យាកាត់បន្ថយទិន្នផលដើម្បីទូទាត់សងសម្រាប់ការបូមលើសកម្រិតកូតា ដែលព្រមព្រៀងគ្នា។ ភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ៣៤សេន ឬ ០,៥% ដល់តម្លៃ ៦៦,១៩ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងសកល ០០:២៩នាទីរំលងអាធ្រាត្រ ហើយប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក មានតម្លៃ ៦២,៩១ដុល្លារក្នុងមួយបារ៉ែល ដែលជាកំណើន ៤៤សេន ឬ ០,៧%។ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចេញទណ្ឌកម្មថ្មីដែលផ្តោតលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ រួមទាំងប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេងមានមូលដ្ឋាននៅចិន ដោយបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ ស្របពេលមានការពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ បន្ថែមពីលើក្ដីបារម្ភនៃការផ្គត់ផ្គង់ អង្គការនៃប្រទេសនាំចេញប្រេង ឬហៅថា OPEC បាននិយាយកាលពីថ្ងៃពុធថា ខ្លួនទទួលផែនការធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសផ្សេងទៀត ក្នុងការកាត់បន្ថយទិន្នផលបន្ថែម ដើម្បីទូទាត់សងសម្រាប់ការបូមលើសពីកម្រិតកូតា ដែលប្រទេសទាំងអស់បានព្រមព្រៀងគ្នា។ ទាំងនេះបានបន្ថែមតម្លៃដល់ប្រេងពិភពលោក ខណៈភាពមិនប្រាកដប្រជានៅមានជុំវិញភាពតានតឹងពាណិជ្ជកម្មពិភពលោកដែលមិនអន់ថយ៕

  • អ៊ុយក្រែន និងអាមេរិក បង្កើតវឌ្ឍភាពលើកិច្ចពិភាក្សារ៉ែ ខណៈកិច្ចព្រមព្រៀងអាចសម្រេចបានឆាប់ៗ

    អ៊ុយក្រែន និងអាមេរិក បង្កើតវឌ្ឍភាពលើកិច្ចពិភាក្សារ៉ែ ខណៈកិច្ចព្រមព្រៀងអាចសម្រេចបានឆាប់ៗ

    ឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយកាលពីថ្ងៃពុធ (១៦ មេសា) ថា អ៊ុយក្រែន និងអាមេរិក បានបង្កើត “វឌ្ឍនភាពច្រើន” ក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងរ៉ែ ហើយនឹងចុះហត្ថលេខាលើអនុស្សរណៈមួយនាពេលខាងមុខដ៏ឆាប់នេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរកកិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញរបស់លោកដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ខណៈលោកក៏យល់ឃើញថា នេះជាមធ្យោបាយមួយដើម្បីយកប្រាក់រាប់ពាន់លានដុល្លារដែលអាមេរិកចំណាយលើជំនួយយោធាអ៊ុយក្រែនមកវិញ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជំនួយយោធាពីមុនរបស់អាមេរិក ថាជាប្រាក់កម្ចីនោះទេ។ លោកស្រី Svyrydenko បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមបច្ចេកទេសអ៊ុយក្រែន បានធ្វើការយ៉ាងហ្មត់ចត់រួមគ្នាលើកិច្ចព្រមព្រៀង ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈបុគ្គលិកផ្នែកច្បាប់ទីក្រុងគីវ បានកែសម្រួលធាតុមួយចំនួនក្នុងសេចក្តីព្រាង”។ លោកស្រីបន្ថែមថា ការងារលើកិច្ចព្រមព្រៀងនឹងបន្ត ហើយភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈមួយក្នុងពេលដ៏ខ្លីខាងមុខ ដែលជាដំណាក់កាលដំបូងដើម្បីកត់ត្រាដំណើការ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានគេដឹងទេ។ កាលពីខែមុន រដ្ឋបាលលោក Trump បានស្នើកិច្ចព្រមព្រៀងរ៉ែថ្មីមួយ ដែលមិនផ្តល់ឱ្យអ៊ុយក្រែននូវការធានាសុវត្ថិភាពនាពេលអនាគតឡើយ ប៉ុន្តែតម្រូវឱ្យមានមូលនិធិវិនិយោគរួមគ្នាមួយសម្រាប់ដាក់ប្រាក់ចំណូលទាំងអស់ពីធនធានធម្មជាតិនោះ ដែលរកបានដោយសហគ្រាសរដ្ឋ និងឯកជននៅទូទាំងទឹកដីអ៊ុយក្រែន៕

  • (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។  បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។  ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕  ដោយ ៖ ម៉ាដេប៉ូ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ដោយ ៖ ម៉ាដេប៉ូ

    បរទេស ៖ សេតវិមានបានអះអាងថា ជនចំណាកស្រុក ដែលត្រូវបានចាប់និរទេសខុស នឹងមិនអាចរស់នៅក្នុងទឹកដី សហរដ្ឋអាមេរិក ទៀតទេ។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Kilmar Abrego Garcia ជាជនចំណាកស្រុកដែលត្រូវបានបណ្តេញចេញពីប្រទេស ទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador ដោយច្រលំថា ជាឧក្រិដ្ឋជន នឹងមិនរស់នៅក្នុងសហរដ្ឋអាមេរិក ម្តងទៀត ខណៈដែលករណីនេះ នៅតែបន្តបង្កឱ្យមានភ្លើងនយោបាយ។ លោកស្រីបានអះអាងថា «ប្រសិនបើគាត់ត្រលប់ ទៅសហរដ្ឋអាមេរិក វិញ គាត់នឹងត្រូវនិរទេស ម្តងទៀត ភ្លាមៗ»។ រីឯភរិយា របស់ជនចំណាកស្រុក ដែលត្រូវបាននិរទេសដោយច្រឡំ នាង Jennifer Vasquez Sura បាននិយាយថា នាងនឹងមិនបញ្ឈប់ការប្រយុទ្ធ តតាំង រហូតដល់នាងឃើញប្តី នៅរស់។ នាងថា សូមអង្វរដល់រដ្ឋបាល Donald Trump និងរដ្ឋបាលប្រទេស El Salvador…

  • ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥គឺល្អណាស់

    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥គឺល្អណាស់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។ ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕

  • Putinសន្យាធ្វើគ្រប់យ៉ាងដើម្បីសេរីភាពចំណាប់ខ្មាំងនៅហ្គាហ្សា

    Putinសន្យាធ្វើគ្រប់យ៉ាងដើម្បីសេរីភាពចំណាប់ខ្មាំងនៅហ្គាហ្សា

    បរទេស ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក ពូទីន បានអះអាង នៅចំពោះមុខចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានដោះលែងថា លោកប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យចំណាប់ខ្មាំងទាំងអស់នៅតំបន់ហ្គាហ្សា ត្រូវបានដោះលែង។ លោក ពូទីន បានអះអាងប្រាប់បែបនេះ ក្នុងពេលជួបអតីតចំណាប់ខ្លាំងជនជាតិរុស្ស៊ីកាត់អ៊ីស្រាអែល លោក Alexander Troufanov និងក្រុមគ្រួសារ នៅក្រុងមូស្គូ អំឡុងជំនួប កាលពីថ្ងៃពុធ។ លោក ពូទីន និយាយថា «វាចាំបាច់ដើម្បីបង្ហាញពាក្យថ្លែងអំណរគុណ ចំពោះភាពជាអ្នកដឹកនាំនយោបាយរបស់ក្រុមហាម៉ាស» ហើយលោកបានបន្ថែមថា ការរំដោះចំណាប់ខ្មាំង អាចធ្វើទៅបាន ដោយសារតែប្រទេសរុស្ស៊ី មានទំនាក់ទំនងយូរអង្វែង ជាមួយប្រជាជនប៉ាឡេស្ទីន ។ បើតាម RT បានចុះផ្សាយថា លោក Alexander បានស្នើឱ្យលោក Putin បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើជាឈ្មួញកណ្តាល ដោះលែងជនជាតិអ៊ីស្រាអែល ដែលនៅតែឃុំខ្លួន នៅក្នុងតំបន់ ហ្គាហ្សា។ លោក បាននិយាយថា «ខ្ញុំដឹងថា អ្នកបានធ្វើជាច្រើន ដើម្បីឱ្យពួកគេផងដែរ មានសេរីភាព និងសប្បាយរីករាយដូចខ្ញុំនៅថ្ងៃនេះ…

  • មេដឹកនាំកំពូលអ៊ីរ៉ង់ថាចរចាជាមួយអាមេរិកដំណើរការល្អ

    មេដឹកនាំកំពូលអ៊ីរ៉ង់ថាចរចាជាមួយអាមេរិកដំណើរការល្អ

    បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បាននិយាយថា ការចរចាជាមួយអាមេរិក បានដំណើរការល្អ ប៉ុន្តែ សង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារ បានសម្តែងការពេញចិត្តចំពោះកិច្ចចរចា នាពេលថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ដោយបង្ហាញទំនុកចិត្តលើជំហរ របស់សាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែ បានបង្ហាញពីការសង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។ ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តី របស់លោក Khamenei ដែលបាននិយាយថា «កិច្ចពិភាក្សានេះ ត្រូវបានអនុវត្តយ៉ាងល្អ នៅក្នុងជំហានដំបូង។ ជាការពិត យើងមានទុទិដ្ឋិនិយម យ៉ាងខ្លាំងចំពោះភាគីម្ខាងទៀត ប៉ុន្តែយើងមានសុទិដ្ឋិនិយមចំពោះសមត្ថភាពផ្ទាល់ខ្លួន របស់យើង» ។ គួរបញ្ជាក់ថា មន្ត្រីអាមេរិកនិងអ៊ីរ៉ង់ ទើបបានជួបជជែកគ្នា អំពីបញ្ហាអាវុធប្រល័យលោក នៅប្រទេសអូម៉ង់ កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ នៅក្នុងប្រទេសអ៊ីតាលី។ ជាការកត់សម្គាល់…

  • អ៊ីរ៉ង់បញ្ជាក់ជុំបន្ទាប់នៃការចរចានុយក្លេអ៊ែរ ជាមួយអាមេរិកដែលគ្រោងធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅថ្ងៃសៅរ៍

    អ៊ីរ៉ង់បញ្ជាក់ជុំបន្ទាប់នៃការចរចានុយក្លេអ៊ែរ ជាមួយអាមេរិកដែលគ្រោងធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅថ្ងៃសៅរ៍

    អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរបន្ទាប់របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ នឹងត្រូវធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីមានភាពចម្រូងចម្រាសថ្មីៗនេះ ជុំវិញទីតាំងដែលការចរចានឹងត្រូវធ្វើឡើង។ ការប្រកាសកាលពីថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានកើតឡើង ខណៈប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអនុម័តជាផ្លូវការនូវការលាលែងពីតំណែងរបស់អនុប្រធានមួយរូបរបស់លោក ដែលបានបម្រើការជាអ្នកចរចាដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ខ្លួនជាមួយមហាអំណាចពិភពលោក។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi ក៏បានទៅដល់ទីក្រុងតេអេរ៉ង់ផងដែរកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាដែលអាចរួមបញ្ចូលការចរចាអំពីអ្វីដែលការអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់លោកអាចទទួលបានក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង។ សេចក្តីប្រកាសរបស់ទូរទស្សន៍រដ្ឋបាននិយាយថា ប្រទេសអូម៉ង់ នឹងសម្របសម្រួលម្តងទៀតសម្រាប់កិច្ចចរចានៅថ្ងៃសៅរ៍នៅទីក្រុងរ៉ូម។ រដ្ឋមន្ត្រីការបរទេសអូម៉ង់បានដើរតួនាទីជាអន្តរការីរវាងភាគីទាំងពីរក្នុងអំឡុងពេលការចរចាកាលពីចុងសប្តាហ៍មុននៅទីក្រុង មុស្កាត(Muscat) រដ្ឋធានីអូម៉ានី។ ការចរចានេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍនុយក្លេអែរ៕

  • សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌

    សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌

    សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌ (កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តកំពង់ធំ បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៧៥,០០០នាក់ មកចូលរួមសប្បាយនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ កំពុងទាក់ទាញស្មារតីសហគមន៍ និងជម្រើសកម្សាន្តសប្បាយសម្រាប់ក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះបន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានកម្មវិធីចម្រុះបែបបុណ្យបុរាណជាចម្បង ដូចជា៖តំបន់បាញ់ទឹកដោយរថយន្តជាសាធារណៈស្តង់ម្ហូបអាហារ និងផលិតផលខ្មែរល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អមការសម្ដែងសិល្បៈដូចជា របាំជូនពរ របាំត្រុដិ ចាប៉ីដងវែងការបង្ហាញរឿងព្រេងប្រវត្តិនៃបុណ្យចូលឆ្នាំ​ការរាំលេង និងតន្ត្រីផ្ទាល់ ។ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍ថា…

  • ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ

    ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ

    ពិធីស្រង់ព្រះ និង ស្នាមញញឹម និងកិច្ចដឹងគុណដ៏ជ្រាលជ្រៅ ក្នុងឱកាសបុណ្យចូលឆ្នាំ (សៀមរាប)៖ ពិធីស្រង់ព្រះ ជាផ្នែកដ៏អស្ចារ្យមួយនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមិនត្រឹមតែស្រង់ទឹកលាងព្រះបដិមានៅវត្តទេ ប៉ុន្តែស្រង់ចិត្ត កក់ចិត្ត និងដាក់គុណស្នងគុណចំពោះ “ព្រះរស់” មាតា និងបិតា អ្នកធំ អ្នកចាស់ អ្នកមានគុណ ។ តាមទំនាមទំលាប់ ប្រពៃណីខ្មែរ គឺបានប្រារព្វ នៅថ្ងៃទី ១៦ មេសា ២០២៥ ដែលជាថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីស្រង់ព្រះបានរៀបចំយ៉ាងអធិកអធម នៅមុខព្រះរាជដំណាក់ ក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងបរិវេណអង្គរវត្ត។ ពិធីនេះមានការចូលរួមជាភ្ញៀវកិត្តិយស់ ថ្នាក់ដឹកនាំជាតិ ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រីរាជការ យុវជន សិល្បករ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។ ពិធីនេះចាប់ផ្តើមដោយដង្ហែរព្រះអង្គចេញពីវត្តព្រះរាជបូណ៌ ហើយធ្វើប្រទកិ្សណគ្រួសារសាមគ្គីតាមលំនាំពុទ្ធសាសនា ព្រះអង្គត្រូវបានតាំងអស្សនៈយ៉ាងស័ក្តិសិទ្ធិ ដើម្បីស្រោចស្រពដោយទឹកអប់ផ្កាភ្ញី ស្ដារឡើងវិញនូវសេចក្ដីសុខចម្រើន រួមទាំងកម្ចាត់សេចក្ដីអកុសល ឧបទ្រុពចង្រៃ ទៅតាមឆ្នាំចាស់។ ពិធីស្រង់ព្រះ មិនមែនមានន័យតែសំអាតព្រះបដិមាថ្មនៅវត្តទេ…

  • ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

    ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ១២.៣៨៣០នាក់ ក្នុងរយៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

    (ខេត្តព្រះវិហារ)៖​ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្ត​ព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅ​កម្សាន្ត​តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងប្រជា​ពល​រដ្ឋលេងកម្សាន្តតាមសង្ក្រាន មានចំនួន ១២.៣៨៣០នាក់។​ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី១៤​.១៥.១៦ ខែមេសា នេះ ភ្ញៀវទេសចរបាន​ចូល​ទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយតាមទីតាំងសង្ក្រាននានា មានចំនួនសរុប១២.៣៨៣០នាក់។​ លោកថា៖ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១២.៣៨៣០នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន២០៨៤២នាក់ ភ្ញៀវទេសចរ​បរទេសចំនួន ១២៣នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមលេង​សង្រ្កាន្តនានាសរុបចំនួន១០.២៨៦៥នាក់។​ លោក គង់ វិបុល ក៏បានថ្លែងទៀតថា៖សម្រាប់ទីតាំងរមណីយដ្ឋាន និងគោលដៅទេសចណ៍នានា ដែលភ្ញៀវទេសចរតែងមកលេង​កម្សាន្តមានដូចជា៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រា​សាទ​កោះកេរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យដែនដីពិសិដ្ឋ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។​លោកថាកត្តាសំខាន់ដែលឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរច្រើន​ដោយសារអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំសង្ក្រានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មាន​លក្ខណៈស្អាតប្លែក ធំជាងឆ្នាំមុន ពិសេសមានកម្ម​វិធីសប្បាយៗជាច្រើនទៀតផង៕…