Author: Dol Pheakdey

  • វេណេស៊ុយអេឡា និងអាមេរិក ពិភាក្សាអំពីការផ្លាស់ប្តូរ ក្រោយលោក ម៉ាឌូរ៉ូ អស់អំណាច

    វេណេស៊ុយអេឡា និងអាមេរិក ពិភាក្សាអំពីការផ្លាស់ប្តូរ ក្រោយលោក ម៉ាឌូរ៉ូ អស់អំណាច

    ការ៉ាកាស ៖ រដ្ឋាភិបាលថ្មី របស់វេណេស៊ុយអេឡា និង សហរដ្ឋអាមេរិក បានពិភាក្សាគ្នា អំពីការផ្លាស់ប្តូរ បន្ទាប់ពី លោក ម៉ាឌូរ៉ូ អស់អំណាច។ ប្រធានាធិបតី បណ្តោះអាសន្ន របស់វេណេស៊ីយអេឡា លោកស្រី Delcy Rodriguez បានពង្រឹងរដ្ឋាភិបាលថ្មីរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយបានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី ជាច្រើន។ លោកស្រី បានទទួលជួបជាមួយអ្នកការទូតកំពូលថ្មី របស់អាមេរិក នៅទីក្រុង Caracas ដើម្បីដោះស្រាយ ការផ្លាស់ប្តូរ របស់ប្រទេស បន្ទាប់ពីការបណ្តេញ លោក Nicolas Maduro ចេញពីតំណែង។ លោកស្រី Laura Dogu ភារធារីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសវេណេស៊ុយអេឡា បានប្រកាសនៅលើបណ្តាញសង្គម X ថា លោកស្រីបាននិយាយ ជាមួយលោកស្រី Rodriguez អំពីផែនការ របស់សហរដ្ឋអាមេរិក សម្រាប់ ស្ថិរភាព ការងើបឡើងវិញ នៃសេដ្ឋកិច្ច, ការផ្សះផ្សា និងការផ្លាស់ប្តូរ។ យ៉ាងណា…

  • ជប៉ុន ជួបព្រិលធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងពេល ៤០ ឆ្នាំ ខណៈមនុស្ស ២៧ នាក់ស្លាប់

    ជប៉ុន ជួបព្រិលធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងពេល ៤០ ឆ្នាំ ខណៈមនុស្ស ២៧ នាក់ស្លាប់

    តូក្យូ ៖ តំបន់ខ្លះនៃខេត្តអាអូម៉ូរី ភាគខាងជើងប្រទេសជប៉ុន បានជួបប្រទះព្រិលធ្លាក់ខ្លាំងមានជម្រៅដល់ទៅ ១.៧ម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ ខណៈដែលមនុស្សចំនួន ២៧នាក់ហើយបានស្លាប់ ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ជម្រៅព្រិលបានលើសពីមធ្យមភាគតាមរដូវកាលនៅក្នុងតំបន់ជាច្រើន ដោយសារតែការធ្លាក់ព្រិលជាបន្តបន្ទាប់ ចាប់តាំងពីខែមករាដើមឆ្នាំ ។ បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, គិតត្រឹមម៉ោង ១១ព្រឹក ជម្រៅព្រិលនៅក្នុងខេត្តអាអូម៉ូរី មានកម្ពស់ដល់ទៅ ១,៧ ម៉ែត្រ ។ តួលេខនេះ គឺកើនឡើង ២,៥ដង ហើយវាជាលើកដំបូងបង្អស់ ចាប់តាំងពីឆ្នាំ ១៩៨៦ ជាឆ្នាំដែលព្រិលបានធ្លាក់លើសពីជម្រៅ ១,៨ម៉ែត្រ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យជប៉ុន, ស្ថានភាពរដូវរងាដ៏អាក្រក់ និងគ្រោះថ្នាក់ទាក់ទងនឹងព្រិលក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះបានឆក់យកអាយុជីវិតមនុស្សចំនួន ២៧នាក់ និង ២៩០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ។ ជាការឆ្លើយតប អាជ្ញាធរបានណែនាំឱ្យអ្នកស្រុកត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍គ្រោះថ្នាក់ផ្សេងៗបង្កឡើងពីការធ្លាក់ព្រិលខ្លាំង ជាពិសេសថែទាំងសុខភាព និងតាមដានព័ត៌មានឧតុនិយមថ្មីៗ ខណៈដែលព្រិលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់នៅតំបន់តាមបណ្តោយឆ្នេរសមុទ្រជប៉ុនរហូតដល់ថ្ងៃទី៣ ខែកុម្ភៈនេះ ៕…

  • លោក ដូណាល់ ត្រាំ ចង់ផ្លាស់ប្តូររបបដឹកនាំ គុយបា ចុងឆ្នាំនេះ

    លោក ដូណាល់ ត្រាំ ចង់ផ្លាស់ប្តូររបបដឹកនាំ គុយបា ចុងឆ្នាំនេះ

    វ៉ាស៊ីនតោន ៖ កាសែតដ៏ល្បី The Wall Street Journal បានចេញផ្សាយរបាយការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននឹងកំពុងស្វះស្វែងផ្លាស់ប្តូររបបដឹកនាំក្នុងប្រទេសគុយបា នៅត្រឹមចុងឆ្នាំ ២០២៦នេះ ។ របាយការណ៍នេះ កើតឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែកុម្ភៈថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយមន្ត្រីជាន់ខ្ពស់គុយបា ហើយលោកគិតថា ភាគីទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយ ។ បើតាមសារព័ត៌មាន NHK, លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គុយបា គឺជាប្រទេសមួយដែលកំពុងបរាជ័យ ហើយប្រទេសក្នុងតំបន់ការ៉ាប៊ីនមួយនេះ លែងមានវ៉េណេស៊ុយអេឡា ជាខ្នងបង្អែកតទៅទៀតហើយ ។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ មិនបានទម្លាយឱ្យដឹង ថាតើកិច្ចព្រមព្រៀងដែលលោកលើកឡើងនោះ ជាអ្វី និងមានគោលបំណងអ្វីនោះទេ ប៉ុន្តែបើតាមកាសែត The Wall Street Journal, លោក ត្រាំ កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំគុយបា យ៉ាងយូរនៅត្រឹមចុងឆ្នាំនេះ ។ គួរបញ្ជាក់ថា លោកប្រធានាធិបតី…

  • សង្គ្រាមចូលឆ្នាំទី៤ រុស្សីស្រោចគ្រាប់បែកលើអ៊ុយក្រែនជាង ៥,០០០គ្រាប់ក្នុងមួយខែ

    សង្គ្រាមចូលឆ្នាំទី៤ រុស្សីស្រោចគ្រាប់បែកលើអ៊ុយក្រែនជាង ៥,០០០គ្រាប់ក្នុងមួយខែ

    មូស្គូ ៖ កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកដល់ទៅ ៥,៧១៧គ្រាប់នៅលើទឹកដីប្រទេសអ៊ុយក្រែន គិតត្រឹមក្នុងខែមករាប៉ុណ្ណោះ ដែលនេះជាកំណត់ត្រាសរុបប្រចាំខែខ្ពស់បំផុតមួយ ចាប់តាំងពីផ្តើមការឈ្លានពានពេញទំហឹងកាលពីឆ្នាំ ២០២២ នេះបើយោងតាមតួលេខចេញផ្សាយដោយសារព័ត៌មាន Militarnyi ។ ទិន្នន័យចងក្រងដោយក្រុមអ្នកជំនាញ OSINT បានបង្ហាញថា កងកម្លាំងរុស្ស៉ីបានបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាសដល់ទៅ ២៦ភាគរយ បើធៀបនឹងខែធ្នូឆ្នាំមុន ដែលមានត្រឹមតែ ៤,៦០០គ្រាប់ប៉ុណ្ណោះ ។ បើតាមសារព័ត៌មាន defence blog ចេញផ្សាយថ្ងៃអាទិត្យម្សិលមិញ, ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករាឆ្នាំនេះ យន្តហោះចម្បាំងរុស្ស៉ីបានទម្លាក់គ្រាប់បែកជាមធ្យមចំនួន ១៨៤គ្រាប់ក្នុងមួយថ្ងៃ ។ យោងតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, នៅក្នុងខែមករាដដែល រុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូនច្រើនជាង ៦,០០០គ្រឿង គ្រាប់បែកនាំផ្លូវប្រហែល ៥,៥០០គ្រាប់ និងមីស៊ីលច្រើនប្រភេទចំនួន ១៥៨គ្រាប់ ។ មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ភាគច្រើននៃការវាយប្រហាររបស់កងទ័ពអាកាសរុស្ស៊ី ផ្តោតសំខាន់កម្ទេចទីតាំងថាមពល ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងបណ្តាញដឹកជញ្ជូនដែលគាំទ្រដល់ការរស់រានមានជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងប្រទេស ។ បើតាមសារព័ត៌មាន The Straits Times, សង្រ្គាមជិត ៤ឆ្នាំមកនេះ…

  • លោក ត្រាំ អញ្ជើញលោក តូ ឡឹម ទៅអាមេរិក ក្រោយវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព

    លោក ត្រាំ អញ្ជើញលោក តូ ឡឹម ទៅអាមេរិក ក្រោយវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញ លោក តូ ឡឹម ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ក្រោយពេលដែលប្រទេសវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព។ បើតាមសារព័ត៌មាន VN express កាលពីថ្ងៃចន្ទ, ការអញ្ជើញនេះ ធ្វើឡើង ក្នុងពេលដែលលោក Donald Trump បានផ្ញើសារលិខិត អបអរសាទរ លោក តូ ឡឹម ដែលទើបជាប់ឆ្នោត ម្តងទៀត ឲ្យធ្វើជាអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម និង ស្វាគមន៍ការសម្រេចចិត្ត របស់ប្រទេសមួយនេះ ក្នុងការចូលរួមគំនិតផ្តួចផ្តើម ក្រុមប្រឹក្សាសន្តិភាព។ លោក Trump បាននិយាយថា លោកមានទំនុកចិត្តថា វៀតណាម-អាមេរិក នឹងបន្តធ្វើឱ្យស៊ីជម្រៅ លើគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់សន្តិសុខ ការពារជាតិ ព្រមទាំង ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ហើយ បានសម្តែងក្តីសង្ឃឹមថា…

  • ប្រធានាធិបតីអ៊ីរ៉ង់ ឱ្យបើកការចរចា ជាមួយអាមេរិក

    ប្រធានាធិបតីអ៊ីរ៉ង់ ឱ្យបើកការចរចា ជាមួយអាមេរិក

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាឱ្យចាប់ផ្តើមបើកកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោក Donald Trump បង្ហាញពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ សកម្មភាពយោធា មិនឲ្យកើតមានឡើង។ ប្រភពពីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ បានអះអាងថា ប្រធានាធិបតី Pezeshkian ពិតជាបានបញ្ជាឱ្យបើកកិច្ចចរចាពិតមែន ប៉ុន្តែ មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ នោះទេ ដោយគ្រាន់តែអះអាងថា «អ៊ីរ៉ង់ និង សហរដ្ឋអាមេរិកនឹងធ្វើការចរចា លើឯកសារនុយក្លេអ៊ែរ»។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានចេញមកបញ្ជាក់បន្ថែមថា «យើងកំពុងពិនិត្យ និងបញ្ចប់ព័ត៌មានលម្អិត លើជំហាននីមួយៗ នៃដំណើរការ ការទូត ដែលយើងសង្ឃឹមថា នឹងបញ្ចប់ នៅថ្ងៃខាងមុខ»។…

  • លោក Trump បើកដៃឲ្យ ចិន និងឥណ្ឌា ចូលរកស៊ីប្រេងនៅ វ៉េណេស៊ុយអេឡា

    លោក Trump បើកដៃឲ្យ ចិន និងឥណ្ឌា ចូលរកស៊ីប្រេងនៅ វ៉េណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកទូលាយ និងស្វាគមន៍ចំពោះការចូលមកវិនិយោគរបស់ប្រទេសចិន និងឥណ្ឌា នៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១ ខែកុម្ភៈ, លោក ត្រាំ លើកឡើងថា អាមេរិកស្វាគមន៍ចិនដែលចង់មកបណ្តាក់ទុនរកស៊ី និងធ្វើកិច្ចព្រមព្រៀងប្រេងដ៏អស្ចារ្យនៅប្រទេសវ៉េណេស៊ុយអេឡា ។ លោកថា អាមេរិកក៏បាននឹងកំពុងធ្វើការជាមួយដៃគូឥណ្ឌាផងដែរ ទៅលើកិច្ចព្រមព្រៀងទិញប្រេងវេណេស៊ុយអេឡា ជំនួសឱ្យការទិញប្រេងពីអ៊ីរ៉ង់ ។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បានចុះហត្ថលេខាលើការផ្លាស់ប្ដូរលនយោបាយប្រេងជាតិនិយមរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ ជាមួយគ្នានោះ អាមេរិកក៏បានដាក់មហិច្ឆតានាំចូលប្រេងវេណេស៊ុយអេឡាឱ្យបានច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានចូលគ្រប់គ្រងការផ្គត់ផ្គង់ថាមពលរបស់វ៉េណេស៊ុយអេឡា និងបង្ខំឱ្យក្រុមហ៊ុនរកស៊ីប្រេងនានាវិនិយោគចំនួន ១០០ ពាន់លានដុល្លារ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសឡើងវិញ ។ បើតាមសារព័ត៌មាន Aljazeera, វេណេស៊ុយអេឡា គឺជាប្រទេសមានប្រេងបម្រុងច្រើនជាងគេធំបំផុតនៅលើពិភពលោក ពោលប្រទេសអាមេរិកឡាទីនមួយមានរហូតដល់ ៣០៣ ពាន់លានបារ៉ែល ដែលច្រើនជាង ៥ ដង បើធៀបនឹងសហរដ្ឋអាមេរិក…

  • ចារកម្មលោកខាងលិចថា អ៊ីរ៉ង់ មិនផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូច អាមេរិក ចោទនោះទេ

    ចារកម្មលោកខាងលិចថា អ៊ីរ៉ង់ មិនផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូច អាមេរិក ចោទនោះទេ

    តេហេរ៉ង់ ៖ ទីភ្នាក់ងារចារកម្មរបស់លោកខាងលិចមើលមិនឃើញសញ្ញាដែលថា អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតផលិតជាគ្រាប់បែកនុយក្លេអ៊ែរ ដូចការចោទប្រកាន់របស់អាមេរិកនោះទេ ។ នេះបើតាម The New York Times ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ។ ប្រភពដដែលបញ្ជាក់ថា សូម្បីតែទីតាំងរោងចក្រនុយក្លេអ៊ែរ Natanz និង Isfahan ដែលរងការវាយប្រហារកាលពីឆ្នាំមុន ក៏មិនមានការពង្រឹង ដើម្បីដំណើរការផលិតគ្រាប់បែកបរិមាណូនោះដែរ ។ បើតាម RT, របាយការណ៍នេះ ត្រូវបានបង្ហាញ បន្ទាប់ពី លោក Donald Trump ប្រធានាធិបតីអាមេរិកនិយាយថា លោកបានកំណត់ពេលវេលា សម្រាប់កិច្ចចរចា លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់រួចរាល់អស់ហើយ ប៉ុន្តែលោកព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានធ្វើឡើងនោះទេ អ្វីៗនឹងហួសពេល ។ កាលពីខែមិថុនា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកបំផ្លាញ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអះអាងថា ជាការរារាំង ទីក្រុងតេហេរ៉ង់ មិនឲ្យទទួលបានមហិច្ឆតាអាវុធនុយក្លេអ៊ែរ ។ ជាមួយគ្នានេះ ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក…

  • ឆ្នាំមុន សិង្ហបុរី កើបលុយ ៤០ ពាន់លានដុល្លារ ពីវិស័យអចលនទ្រព្យ

    ឆ្នាំមុន សិង្ហបុរី កើបលុយ ៤០ ពាន់លានដុល្លារ ពីវិស័យអចលនទ្រព្យ

    សិង្ហបុរី ៖ ប្រទេសសិង្ហបុរីរកប្រាក់ចំណូលសរុបបានដល់ទៅ ៤០ពាន់លានដុល្លារ ពីសកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យ កើនឡើង ៣៦.៨ភាគរយ គិតត្រឹមឆ្នាំ២០២៥ តួលេខនេះបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ។ បើតាមសារព័ត៌មាន The straits Times, កត្តាជំរុញចម្បង គឺដោយសារតែតម្លៃស្នើសុំ និងថ្លៃដើមហិរញ្ញប្បទានទាប ការកើនឡើងតម្រូវការអចលនទ្រព្យរបស់រដ្ឋ និងប្រតិបត្តិការពាណិជ្ជកម្មកាន់ឡើង ដោយសារអត្រាការប្រាក់ធ្លាក់ចុះ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ។ យោងតាមសារព័ត៌មាន VNExpress, ការលក់អចលនទ្រព្យនៅសិង្ហបុរី កើនឡើង ២៧% មានទឹកប្រាក់ប្រហែល ២៦,៩ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៧មក នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills ។ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យសាធារណៈបានកើនឡើង ៣២% ដែលជំរុញដោយការកើនឡើងនៃការដេញថ្លៃគម្រោងរបស់រដ្ឋ និងការវិនិយោគលើវិស័យឯកជនក៏បានកើនឡើង ២៣% ផងដែរ ដែលគាំទ្រដោយការចាប់អារម្មណ៍ឡើងវិញទៅលើទីផ្សារអចលនទ្រព្យលំនៅឋានលំដាប់ខ្ពស់ និងកត្តាគួបផ្សំផ្សេងៗទៀត ។ ក្រុមហ៊ុនអចលនទ្រព្យ Knight Frank នៅសិង្ហបុរី បានព្យាករថា សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យសរុបក្នុងប្រទេសសិង្ហបុរី នៅតែបន្តរឹងមាំក្នុងទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារនៅឆ្នាំ ២០២៦នេះ…

  • គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន រំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

    គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន រំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

    តូក្យូ ៖ គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាជាន់ទាប នៅសប្តាហ៍ក្រោយ នេះបើយោងតាមការស្ទង់មតិរបស់កាសែត Asahi ។ បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ការស្ទង់មតិនេះបានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រីនាយករដ្ឋមន្រ្តី Takaichi អាចនឹងទទួលបានអាសនៈភាគច្រើនលើសពី ២៣៣អាសនៈ ក្នុងចំណោម ៤៦៥អាសនៈ ដែលគណបក្សនីមួយៗត្រូវការនៅក្នុងសភាជាន់ទាប ។ យោងតាមការស្ទង់មតិដដែល បើសិនរួមគ្នាជាមួយដៃគូក្រុមចម្រុះរបស់គណបក្ស LDP គឺគណបក្សនវានុវត្តន៍ជប៉ុន ឬ Ishin នោះសម្ព័ន្ធភាពដែលកំពុងកាន់អំណាច ទំនងជានឹងឈានដល់ ៣០០អាសនៈ ។ សូមរម្លឹកថា លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានសម្រេចរំលាយសភាកាលពីខែមករាឆ្នាំនេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកំណត់ នៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ ដើម្បីស្វែងរកអាណត្តិសម្រាប់ការជំរុញរបស់លោកស្រី ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជប៉ុន មានភាពវិជ្ជមានឡើងវិញ ជាមួយនឹងគោលនយោបាយសារពើពន្ធពង្រីកបន្ថែម ។ លោកស្រី Takaichi Sanae ដែលមានវ័យ…