Author: Dol Pheakdey
-

ឥណ្ឌូនេស៊ីប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយមានបទឈប់បាញ់
ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងសាងសង់តំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមជាងពីរឆ្នាំឈានដល់បទឈប់បាញ់ ហើយថែមទាំងបានទទូចឱ្យបញ្ឈប់អំពើហិង្សាជាអចិន្ត្រៃយ៍ និងលំហូរជំនួយមនុស្សធម៌។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រថា ឥណ្ឌូនេស៊ីស្វាគមន៍ដំណាក់កាលដំបូងនៃបទឈប់បាញ់នៅហ្គាហ្សា និងការបិទបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។ ជាមួយគ្នានេះ ក្រសួងក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ច្រកទ្វារជំនួយមនុស្សធម៌នឹងបើកចំហរកាន់តែទូលំទូលាយក្នុងពេលឆាប់ៗនេះ ហើយឥណ្ឌូនេស៊ីក៏បានត្រៀមខ្លួនរួចរាល់ដែរ ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រដល់ដំណើរការកសាងតំបន់ហ្គាហ្សាឡើងវិញ។ បន្ថែមលើនេះ ឥណ្ឌូនេស៊ីក៏ជំរុញសហគមន៍សកលលោកឱ្យចាប់យកឱកាសនេះ ដើម្បីបន្តដំណើរការសន្តិភាពនៅប៉ាឡេស្ទីនឡើងវិញ និងការបង្កើតរដ្ឋប៉ាឡេស្ទីនប្រកបដោយអធិបតេយ្យភាព និងឯករាជ្យ ស្របតាមដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ ប្រភព ៖ ស៊ីនហួរ
-

លោក ត្រាំ ចង់ឲ្យបណ្តេញប្រទេសអេស្ប៉ាញ ចេញពីណាតូ ព្រោះចេញលុយតិចពេក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែតុលា បានស្នើឲ្យសម្ព័ន្ធភាពយោធាអន្តរជាតិ ណាតូ គួរតែថ្លឹងថ្លែង អំពីការបណ្តេញ អេស្ប៉ាញ ចេញពីសមាជិកភាពរបស់ខ្លួន ព្រោះតែប្រទេសមួយនេះ ចេញលុយវិភាគទាន តិចតួចពេក។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ បានឲ្យដឹងថា ការចង់ផាត់ប្រទេសមួយនេះចេញ ពីសំណាក់មេដឹកនាំអាមេរិក បានកើតឡើង ចំពេលដែលមានជម្លោះ អំពីការចំណាយ លើវិស័យយោធា នៅប្រទេសស្ថិតក្នុងតំបន់ អឺរ៉ុបខាងលិច មួយនេះ។ កាលពីខែមិថុនា សមាជិកសម្ព័ន្ធណាតូ បានព្រមព្រៀងគ្នា បង្កើនការចំណាយយោធា ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប ជាការផ្តល់អាទិភាពចម្បង សម្រាប់លោក ដូណាល់ ត្រាំ ដែលចង់ឱ្យប្រជាជនអឺរ៉ុប ចំណាយកាន់តែច្រើន លើវិស័យការពារជាតិ របស់ពួកគេ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ នៅពេលនោះថា លោកនឹងមិនប្តេជ្ញាចិត្ត ចំពោះគោលដៅនេះទេ…
-

លោក ត្រាំ ថា ហាម៉ាស់និងអ៊ីស្រាអែលធុញនឹងប្រយុទ្ធគ្នា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកជឿជាក់ លើបទឈប់បាញ់ រវាងហាម៉ាស់ និង អ៊ីស្រាអែល ហើយអះអាងថា ពួកគេធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ថា លោក Trump បាននិយាយ ដោយជឿជាក់ថា បទឈប់បាញ់នឹងប្រព្រឹត្តទៅ តាមផែនការ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។ លោកមានទំនុកចិត្តថា បទឈប់បាញ់ នឹងនាំទៅរកសន្តិភាពមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ លោកបានបន្ថែមថា «ឥឡូវនេះ យើងមានចំណុចក្តៅមួយចំនួន ប៉ុន្តែ តូចណាស់…នឹងងាយស្រួលពន្លត់ណាស់ ភ្លើងទាំងនោះ នឹងរលត់ យ៉ាងលឿន»។ លោក Trump បានបញ្ជាក់ ពីផែនការរបស់លោក ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និង អ្នកសម្រុះសម្រួលអេហ្ស៊ីប ផងដែរ។ លោកអះអាងថា នឹងជួបជាមួយ “មេដឹកនាំជាច្រើន” នៅក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីអនាគត…
-

ឡាន Tesla ដែលបំពាក់ប្រព័ន្ធបើកដោយខ្លួនឯង ជិត ៣ លានគ្រឿង ស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការបំពានច្បាប់ចរាចរណ៍
អាមេរិក ៖ រថយន្តស្វ័យបើកបរ ប្រមាណ ២.៩លានគ្រឿង របស់ក្រុមហ៊ុន Tesla នឹងត្រូវគេបើកការស៊ើបអង្កេត ព្រោះ ជាប់សង្ស័យថា ប្រព័ន្ធបើកដោយខ្លួនឯង បានបំពានច្បាប់ចរាចរណ៍ រួមទាំង ការបើកបរ ខុសផ្លូវ និង ការមិនឈប់ ពេលភ្លើងស្តុបក្រហម ជាដើម នេះបើតាមឯកសារ ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ របស់អាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃទី៩ ខែតុលា។ ព័ត៌មាននេះ ត្រូវបានបញ្ចេញ បន្ទាប់ពីមានរបាយការណ៍បង្ហាញ ថា ឡានអគ្គិសនី ៥៨គ្រឿង របស់ក្រុមហ៊ុន បានប្រព្រឹត្តការបំពាន បង្កការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ នេះបើយោងតាមឯកសារ របស់ NHTSA ដដែល។ ការវាយតម្លៃបឋមរបស់ NHTSA នឹងផ្តោតលើ វិសាលភាពប្រេកង់ និង ផលវិបាកពីសុវត្ថិភាព ដូចជា ករណី រថយន្តផ្លាស់ប្តូរគន្លង ផ្ទុយគ្នា នៅពេលកំពុងបត់ ហើយ ថា តើអ្នកបើកបរ មានប្រុងប្រយ័ត្នជាប់លាប់…
-

ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន
វ៉ាស៊ីនតោន ៖ ស្ត្រីទី១ របស់អាមេរិក លោកស្រី មេឡានៀ ត្រាំ បានប្រកាសថា លោកស្រីបានធ្វើការដោយផ្ទាល់ ជាមួយលោក ពូទីន មេដឹកនាំរុស្ស៊ី លើការវិលត្រឡប់ របស់កុមារអ៊ុយក្រែន ដែលត្រូវបានចាប់ពង្រត់ អំឡុងសង្គ្រាម រវាងប្រទេសទាំងពីរ។ ភរិយារបស់ប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ និយាយថា កុមារចំនួន ៨នាក់ បានមកជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីការចរចាររវាងក្រុមរបស់លោកស្រី និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ថ្លែងនៅឯសេតវិមាន កាលពីថ្ងៃទី១០ ខែតុលា លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានប្រាប់អ្នកសារព័ត៌មានថា អ្នកតំណាងរបស់លោកស្រី បានធ្វើការដោយផ្ទាល់ ជាមួយក្រុមរបស់លោក Putin ដើម្បីធានាដល់ការនាំយកកុមារ មកជួបជុំក្រុមគ្រួសារ ដោយសុវត្ថិភាព។ លោកស្រី មេឡានៀ ត្រាំ បាននិយាយថា លោក…
-

វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកាមួយភាគបីនៅអឺរ៉ុប កើតជំងឺធ្លាក់ទឹកចិត្ត ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
កូប៉ិនហាក់ ៖ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានរកឃើញថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាម្នាក់ក្នុងចំណោមបីនាក់នៅអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កើតជំងឺបាក់ទឹកចិត្ត ឬមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយតួលេខនេះគឺខ្ពស់ជាង៥ដងក្នុងចំណោមប្រជាជនទូទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times។ យោងតាមរបាយការណ៍បានឱ្យដឹងថា អំពើហិង្សាលើរាងកាយ ការបៀតបៀនផ្លូវភេទ និងការធ្វើការថែមម៉ោងញឹកញាប់ ពិសេសការធ្វើការនៅពេលយប់ ទំនងជាមូលហេតុនៅពីក្រោយការកើតជំងឺបាក់ទឹកចិត្ត វិបត្តិផ្លូវចិត្ត និងមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅអឺរ៉ុប។ ក្នុងចំណោមប្រទេសសមាជិកអឺរ៉ុប ក្នុងនោះបុគ្គលិកសុខាភិបាលនៅប្រទេសឡាតវី និងប៉ូឡូញ ត្រូវបានគេរាយការណ៍ថា មានជំងឺបាក់ទឹកចិត្តខ្ពស់ជាងគេបំផុត។ ហើយប្រទេសមានជំងឺបាក់ទឹកចិត្តទាបជាងគេបំផុត គឺដាណឺម៉ាក និងអ៊ីស្លង់ដែលមានប្រហែល ១៥%ប៉ុណ្ណោះ។ ការសិក្សានេះធ្វើឡើងដោយផ្អែកលើសម្រង់ចម្លើយពីបុគ្គលិកសុខាភិបាលប្រមាណ ៩០,០០០នាក់នៅក្នុងប្រទេសទាំង២៧នៃប្លុកអឺរ៉ុប។ លោក Hans Kluge ដែលជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បាននិយាយថា វិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមបុគ្គលិកផ្នែកសុខាភិបាលអឺរ៉ុប គឺជាវិបត្តិសន្តិសុខសុខភាព ដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលអឺរ៉ុបទាំងមូល។ លោកថា ច្រើនជាងម្នាក់ក្នុងចំណោម ១០នាក់នៃពួកគេ បានគិតអំពីការបញ្ចប់ជីវិតខ្លួនឯង ឬធ្វើឱ្យខ្លួនឯងឈឺចាប់។ បញ្ហានេះ គឺជាបន្ទុកដែលមិនអាចទទួលយកបានឡើយ។ បន្ថែមលើនេះ មានការព្យាករថា សហភាពអឺរ៉ុបអាចនឹងប្រឈមមុខនូវកង្វះបុគ្គលិកសុខាភិបាលជិតមួយលាននាក់នៅត្រឹមឆ្នាំ ២០៣០…
-

OHCHR បានឆ្លើយតបនឹងញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពាក់ព័ន្ធកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។ គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោមនេះ៖ “កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃផងដែរ។ ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូមអំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្តរួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែលមានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហា ដែលមានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។ ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃ…
-

ចិនបង្កើនការរឹតត្បិតនាំចេញរ៉ែកម្រ មុនមានជំនួបកំពូលលោក ស៊ី និង ត្រាំ ចុងខែនេះ
ប៉េកាំង ៖ ចិនដែលជាប្រទេសផលិតរ៉ែកម្ររបស់ផែនដីធំបំផុតក្នុងលោក នៅថ្ងៃព្រហស្បតិ៍ បានចាត់វិធានការបង្កើនការរឹតត្បិតលើការនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យតឹងរ៉ឹងលើក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) ហើយចំណាត់ការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ មូលហេតុដែលក្រសួងពាណិជ្ជកម្មចិនចាត់វិធានការពង្រីកការរឹតត្បិតនេះ គឺក្នុងគោលបំណងឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសមាជិកសភាអាមេរិក ដែលទទូចឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញសម្ភារៈ សម្រាប់ផលិតបន្ទះឈីបមកកាន់ប្រទេសចិន។ ក្រៅពីការបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យដ៏តឹងរ៉ឹង ប្រទេសចិននៅបានដាក់បញ្ចូលធាតុផ្សំច្រើនប្រភេទនៃបច្ចេកវិទ្យាចម្រាញ់រ៉ែកម្រ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួនផងដែរ ហើយបានប្រកាសច្បាប់ដែលនឹងតម្រូវឱ្យមានការអនុលោមតាម ពីសំណាក់ក្រុមហ៊ុនផលិតរ៉ែកម្របរទេស ដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។ ការរឹតត្បិតនាំចេញរ៉ែកម្ររបស់ចិនថ្មីនេះ កើតឡើងស្របពេលលេចលឺព័ត៌មានរសើបទាក់ទិននឹងជំនួបកំពូលរវាងប្រមុខដឹកនាំកំពូលចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងចុងខែតុលាខាងមុខនេះ។ ជាមួយគ្នានេះ លោក Tim Zhang ដែលជាស្ថាបនិកក្រុមហ៊ុន Edge Research មានមូលដ្ឋាននៅសិង្ហបុរី បានមើលឃើញថា ចំណាត់ការនេះនឹងជួយបង្កើនប្រៀបឈ្នះរបស់ទីក្រុងប៉េកាំង មុនជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែនេះ។ គួរកត់សម្គាល់ ប្រទេសចិនផលិតបានជាង ៩០%នៃរ៉ែកម្រកែច្នៃ និងដែកម៉ាញេទិចនៅលើពិភពលោក។ រ៉ែកម្រ១៧ប្រភេទដែលចិនមាន គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតគ្រឿងឧបករណ៍នានា រាប់ចាប់ពីឡានអគ្គិសនី រហូតដល់ម៉ាស៊ីនយន្តហោះ និងរ៉ាដាយោធា។ ហើយក្នុងចំណោមនោះ មាន១២ប្រភេទស្ថិតក្រោមវិធានការរឹតបន្តឹងលើការនាំចេញ៕ ប្រភព…
-

ប្រមុខការទូតម៉ាល់ត៍ថា លោក ដូណាល់ ត្រាំ សមទទួលពានណូបែលសន្តិភាព
វ៉ាឡែត ៖ រដ្ឋមន្ត្រីការបរទេសម៉ាល់ត៍ លោក អាយអិន ប៊ឺក ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ បានប្រកាសគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ តាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook លោក អាយអិន ប៊ឺក បានលើកឡើងពីភាពជោគជ័យរបស់លោកប្រធានាធិបតី ត្រាំ ដែលជួយបង្កើតសន្តិភាពរវាងអាមេនី និងអាហ្សែបៃហ្សង់ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអាមេរិករូបនេះ ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ ប្រមុខការទូតប្រទេសម៉ាល់ត៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានប្រគល់សំបុត្រមួយច្បាប់ដែលខ្ញុំបានសរសេរក្នុងនាមខ្ញុំផ្ទាល់ដល់លោកប្រធានាធិបតី ត្រាំ ដោយខ្ញុំបានប្រាប់គាត់ថា ដូចអ្នកផ្សេងទៀតដែរ ខ្ញុំបានតែងតាំងគាត់ជាបេក្ខជនឈ្នះពានរង្វាន់ណូបែលសន្តិភាព។ ជាមួយគ្នានេះ ខ្ញុំក៏បានជំរុញឱ្យលោកប្រធានាធិបតី ត្រាំ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយថ្ងៃនេះ លោកពិតជារីករាយណាស់ ដែលឃើញការប្តេជ្ញាចិត្តរបស់គាត់កើនឡើង ដែលនាំឱ្យពួកយើងខិតទៅជិតសន្តិភាព។ គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដ៏លេចធ្លោមួយរូប ក្នុងចំណោមបេក្ខជនជាង ៣០០រូប ដែលអាចនឹងគ្រងជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដោយសារតែស្នាដៃជួយពន្លត់ភ្លើងសង្គ្រាមជាច្រើនរបស់លោក។ អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ នឹងត្រូវប្រកាសនៅក្នុងថ្ងៃទី១០…
-

ម៉ាឡេស៊ីនឹងដើរតួជាអ្នកសង្កេតការណ៍បោះឆ្នោតនៅមីយ៉ាន់ម៉ា
ណៃពិដោ ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសអនុញ្ញាតឱ្យម៉ាឡេស៊ីបញ្ជូនក្រុមសង្កេតការណ៍មកតាមដានការបោះឆ្នោតដែលបានពន្យារពេលជាយូរមកហើយ ទោះបីជាកងកម្លាំងរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកឧទ្ទាមជាច្រើនក្រុម ដែលប្រឆាំងនឹងការបោះឆ្នោតនេះក៏ដោយ។ ការប្រកាសនេះកើតឡើងនៅពេលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានធ្វើដំណើរទៅដល់រដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយមេដឹកនាំកំពូលរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។ សារព័ត៌មានរដ្ឋ Global New Light of Myanmar ដែលគ្រប់គ្រងដោយរបបយោធា បានចេញផ្សាយនៅថ្ងៃសុក្រនេះថា ប្រមុខការទូតម៉ាឡេស៊ីបានសន្យាថា នឹងបញ្ជូនក្រុមសង្កេតការណ៍ការបោះឆ្នោតមកកាន់មីយ៉ាន់ម៉ា។ ហើយក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ម៉ាឡេស៊ីនឹងធានាថា អាស៊ាននឹងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតជាមួយមីយ៉ាន់ម៉ា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ការបោះឆ្នោតដែលបានគ្រោងទុករបស់មីយ៉ាន់ម៉ា និងការបញ្ឈប់អរិភាពក្នុងប្រទេសនេះ គឺស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន។ ផ្អែកតាមសារព័ត៌មាន Global New Light of Myanmar, គណបក្សនយោបាយចំនួន៥៧ និងបេក្ខជនជាង ៥,០០០រូប នឹងឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលយោធាក៏បាននិយាយដែរថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូខាងមុខ ហើយលទ្ធផលត្រូវបានគេរំពឹងថា នឹងប្រកាសនៅចុងខែមករាឆ្នាំក្រោយ៕