Author: Dol Pheakdey

  • អាជ្ញាធរថៃ ជម្លៀសអ្នកជំងឺបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ព្រោះការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ និងដួលរំបង្គោលភ្លើង

    អាជ្ញាធរថៃ ជម្លៀសអ្នកជំងឺបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ព្រោះការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ និងដួលរំបង្គោលភ្លើង

    ទំព័រ Facebook របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់រដ្ឋបាលក្រុងបាងកក បានបង្ហោះឃ្លីបវីដេអូនៃការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ Vajira នៅថ្ងៃទី២៤ កញ្ញា នេះ វេលាម៉ោង ៧និង៨នាទីព្រឹក ។ មានការជូនដំណឹងតាមរយៈកម្មវិធី LINE និងមជ្ឈមណ្ឌល Vajira អំពីការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira លើផ្លូវ Samsen ក្នុងរដ្ឋបាលស្រុក Vajiraphayaban សង្កាត់ Dusit ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុក Samsen បានចុះដល់កន្លែងកើតហេតុជាទីដែលពួកគេបានប្រទះឃើញការបាក់ផ្លូវដ៏ធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ រណ្ដៅនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងការប៉ះពាល់។

  • លោក Trump ថា អ៊ុយក្រែនអាចដណ្តើមយកដីទាំងអស់ពីរុស្ស៊ី

    លោក Trump ថា អ៊ុយក្រែនអាចដណ្តើមយកដីទាំងអស់ពីរុស្ស៊ី

    ញូវយ៉ក ៖ លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់ពីរុស្ស៊ី មកវិញ ជាការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមប្រទេសទាំងពីរ ដ៏ភ្ញាក់ផ្អើល។ អំឡុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និង អង្គការណាតូ អាចដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលរុស្ស៊ីបានកាន់កាប់ចាប់ តាំងពីការឈ្លានពាន កាលពីជាងបីឆ្នាំមុន ជាអ្វីដែលមើលឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយរបស់លោក ស្តីពីអ៊ុយក្រែន។ លោកបានបញ្ជាក់ថា «ជាមួយនឹងពេលវេលា, ការអត់ធ្មត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អឺរ៉ុប និងជាពិសេស ណាតូ ដែលជាដើមចម នៃសង្រ្គាមនេះ គឺជាជម្រើសមួយ»៕ ប្រភពពី Aljazeera

  • លោក ត្រាំ លើកឡើងពីការជួយដោះស្រាយជម្លោះកម្ពុជាថៃ នៅ UN

    លោក ត្រាំ លើកឡើងពីការជួយដោះស្រាយជម្លោះកម្ពុជាថៃ នៅ UN

    អ.ស.ប ៖ ថ្លែងក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីការជួយដោះស្រាយជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ លោក បានថ្លែងថា រយៈពេល៧ខែមកនេះលោកបានជួយដោះស្រាយបញ្ចប់សង្រ្គាមរហូតដល់ចំនួន៧ ក្នុងនោះរួមទាំងសង្រ្គាមរវាងកម្ពុជា-ថៃ ផងដែរ ដែលបានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ចេញពីសង្រ្គាម។ សង្រ្គាមទាំង៧នោះរួមមាន កម្ពុជា និងថៃ, ប្រទេសកូសូវូ និង ស៊ែរប៊ី, ប្រទេសកុងហ្គោ និង រ៉ាវ៉ាន់ដា, ប្រទេសប៉ាគីស្ថាន និងឥណ្ឌា, អ៉ីស្រាអែល និង អ៉ីរ៉ង់, អេហ្ស៊ីប និង Ethiopia ព្រមទាំង Armenia និង Azerbaijan។ លោកប្រធានាធិបតីបានថ្លែងដោយមោទនភាពថា កិច្ចការនេះដែលមិនមានប្រធានាធិបតិ ឬនាយករដ្ឋមន្រ្តីណា អាចធ្វើបាននោះទេ ក្នុងរយៈពេល៧ខែនេះ៕ ប្រភពពី Fresh News

  • ចិនបង្ហាញល្ខោនប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ

    ចិនបង្ហាញល្ខោនប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ

    គួយចូវ ៖ សារព័ត៌មានចិន People’s Daily បានដឹកនាំប្រតិភូសារព័ត៌មានបរទេសទៅទស្សនាការសំដែងល្ខោនបុរាណចិន ឬគេស្គាល់ទូទៅនៅកម្ពុជាថា ហ៊ី ដែលជាប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ។ សិល្បៈល្ខោនបុរាណចិននេះមានឈ្មោះថា Guizhou Dixi គឺជាល្ខោនបែបប្រពៃណីដ៏ចំណាស់មួយរបស់ប្រជាជនចិនក្នុងខេត្ត Guizhou ប្រទេសចិន។ ល្ខោន Dixi មានអាយុកាលជាង ៦០០ ឆ្នាំមកហើយ តាំងពីដើមរាជវង្សមីងឆ្នាំ ១៣៦៨-១៦៤៤។ ល្ខោននេះ មានប្រភពមកពីការតាំងទីលំនៅរបស់កងទ័ពពីភាគខាងជើងនៃប្រទេសចិន ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ Guizhou។ កងទ័ព និងគ្រួសារ ដែលត្រូវបានគេស្គាល់ថា ជាប្រជាជន Tunpu បានបង្កើតទម្រង់សិល្បៈនេះឡើង ដោយរួមបញ្ចូលការសម្តែងយោធា និងរឿងរ៉ាវប្រវត្តិសាស្ត្រ។ អ្នកសម្តែងល្ខោននេះ ត្រូវពាក់របាំងមុខធ្វើពីឈើឆ្លាក់ ដោយរបាំងមុខនីមួយៗមានភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយ ដែលតំណាងឱ្យចរិតលក្ខណៈរបស់តួអង្គ។ ជាធម្មតា គេសម្ដែងល្ខោននេះ នៅតាមទីវាល ឬទីធ្លាទំនេរក្នុងភូមិប៉ុណ្ណោះ ដោយភាគច្រើនប្រើឧបករណ៍ស្គរ និងគង។ ល្ខោននេះ ត្រូវបានសម្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ និងផលដំណាំបរិបូរណ៍៕

  • លោក ត្រាំ ថ្លែងនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់ដ៏អស្ចារ្យដល់ភេរវករហាម៉ាស»

    លោក ត្រាំ ថ្លែងនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់ដ៏អស្ចារ្យដល់ភេរវករហាម៉ាស»

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានប្រកាសនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់អស្ចារ្យបំផុត សម្រាប់ភេរវករហាម៉ាស»។ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងជុំវិញជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកបានប្រកាសថា «កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំពិភពលោកនានា ដើម្បីឱបក្រសោបរដ្ឋប៉ាឡេស្ទីន ជាទង្វើមួយប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងក្លា ពីអ៊ីស្រាអែល»។ លោកបាននិយាយថា «រង្វាន់នឹងអស្ចារ្យពេកសម្រាប់ពួកភេរវករ Hamas សម្រាប់អំពើឃោរឃៅរបស់ពួកគេ» ដោយលោកបានអំពាវនាវម្តងទៀត ឱ្យមានការវិលត្រឡប់ នៃចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ចំណាប់ខ្មាំងដែលនឹងឃើញការវិលត្រឡប់នៃចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ ទាំងនៅរស់និងស្លាប់។ លោកបានបន្តថា «យើងត្រូវបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់។ យើងត្រូវតែចរចាសន្តិភាពជាបន្ទាន់»។ ក្នុងពេលមានវត្តមាននៅ UN លោក ត្រាំ ត្រូវពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាក្នុងអំឡុងពេលពិភាក្សា ជាមួយមេដឹកនាំឈូងសមុទ្រ មួយចំនួន។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើង ក្រោយពេលមេដឹកនាំពិភពលោកនានាប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាបន្តបន្ទាប់ រួមទាំង…

  • ៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ៖កម្ពុជាធ្វើដំណើរលើផ្លូវអនុវត្ត និងការពារ

    ៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ៖កម្ពុជាធ្វើដំណើរលើផ្លូវអនុវត្ត និងការពារ

    ភ្នំពេញ៖ដោយត្រឡប់ទៅរកអតីតកាលមុនបន្តិច គឺកាលពី​ជាង៣០​ឆ្នាំមុន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបាន​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋឡាយព្រះហស្ថ​លេខាលើព្រះរាជក្រមប្រកាសឱ្យ​ប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញនេះ​ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ ៣១ឆ្នាំក្រោយមកគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នៃ“​ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិមាន​ទីតាំងក្បែរ​វិមានឯករាជ្យ រាជធានីភ្នំពេញត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធ​ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែល​នាំទៅដល់ការបោះឆ្នោតនាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំ​ឡើងដោយអង្គការសហប្រជាជាតិដើម្បី​បង្កើត​សភាធម្មនុញ្ញ​មួយនៃប្រទេសកម្ពុជា។តួនាទីជាសារវន្តនៃសភាធម្មនុញ្ញ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញ​ថ្មីមួយ​របស់​កម្ពុជា និងប្រែក្លាយ​ខ្លួនទៅជាសភានីតិបញ្ញត្តិមួយដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។ គេពិតជាអាចនៅចងចាំបានថា សភាធម្មនុញ្ញត្រូវបានសម្ពោធជា​ផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោម​អធិបតីភាព​របស់​សម្តេចព្រះនរោត្តម សីហនុ ព្រមទាំងមានវត្តមាន​លោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេស​របស់អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិង​ភ្ញៀវអន្តរជាតិ​យ៉ាងច្រើនកុះករធ្វើជាសាក្សី។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាន១៦ជំពូក និង១៥៨មាត្រា។គិតត្រឹមខែកញ្ញាឆ្នាំ២០២៥ រដ្ឋធម្មនុញ្ញ​មួយនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១១លើក ដើម្បី​ស្របតាមសេចក្តីត្រូវការចាំបាច់…

  • សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ

    សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ

    សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ ភ្នំពេញ៖​ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។ សម្ដេចតេជោបញ្ជាក់ថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ ស ម្ដេចតេជោបន្ថែមថា ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។ សម្ដេចតេជោបន្តថា សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង…

  • ក្រសួងការពារជាតិកម្ពុជា ច្រានចោលពីការចោទប្រកាន់ កងទ័ពថៃដែលថាកងទ័ពកម្ពុជា បានបាញ់ចូលទឹកដីថៃ

    ក្រសួងការពារជាតិកម្ពុជា ច្រានចោលពីការចោទប្រកាន់ កងទ័ពថៃដែលថាកងទ័ពកម្ពុជា បានបាញ់ចូលទឹកដីថៃ

    (ភ្នំពេញ)៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។នេះបើតាមការលើកឡើងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ដោយថ្លែងបដិសេធក្នុងការចោទប្រកាន់ពីសំណាក់កងទ័ពថៃ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថានៅយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕

  • បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា

    បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា

    ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បាន​ទទួល​ស្គាល់​ជាផ្លូវ​ការនូវរដ្ឋប៉ាឡេស្ទីន ហើយបានជំរុញឲ្យបញ្ចប់សង្រ្គាមជាបន្ទាន់ នៅតំបន់ហ្កាហ្សា ដោយ​ប្រកាសថា «ពេលវេលាសម្រាប់សន្តិភាពបានមកដល់ហើយ»។ អំឡុងពេលថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពីការអនុវត្តដំណោះស្រាយរដ្ឋ២ លោក Macron បាននិយាយថា ពេលវេលាបានមកដល់ហើយ ដើម្បីឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន «រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព និងសន្តិសុខ»។ ដោយថ្កោលទោសការវាយលុកដែលកំពុងបន្តមាន លោក Macron បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដោយមានគោលបំណងកម្ទេចក្រុមហាម៉ាស»។ លោកបានសង្កត់ធ្ងន់ពីចំនួនមនុស្សនៃជម្លោះនេះថា៖ «មនុស្សរាប់សែននាក់ត្រូវបានបម្លាស់ទីលំនៅ រងរបួស អត់ឃ្លាន និងតក់ស្លុត។ ជីវិតរបស់ពួកគេនៅតែត្រូវបានបំផ្លាញ។ គ្មានអ្វីដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្រ្គាមដែលកំពុងបន្តមាននៅតំបន់ហ្កាហ្សានោះទេ។ គ្មានឡើយ»។ ជាមួយគ្នានេះ លោក Macron ក៏បានប្រកាសផងដែរថា ប្រទេសបារាំងនឹងបើកស្ថានទូត នៅរដ្ឋប៉ាឡេស្ទីន នៅពេលដែលចំណាប់ថ្នូរទាំងអស់ នៅតំបន់ហ្កាហ្សាត្រូវបានដោះលែង ហើយបទឈប់បាញ់ត្រូវបានឈានដល់។ ព័រទុយហ្គាល់ ម៉ូណាកូ កាណាដា បែលហ្ស៊ិក លុចសំបួ និងម៉ាល់តា បន្ទាប់មកក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ៕

  • ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស

    ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស

    បុគ្គលិកជួយសង្គ្រោះបាននាំគ្នាសម្អាតល្បាប់ភក់ និងកម្ទេចកម្ទី កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ក្រោយបំណាក់ដីបានបិទផ្នែកមួយនៃផ្លូវហាយវេ ក្នុងទីក្រុង Tuba ខេត្ត Benguet ភាគខាងជើងហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Ragasa បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងទៅកាន់ផ្នែកភាគខាងជើងនៃប្រទេសនេះ។ លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយហ្វីលីពីន បន្តការប្រុងប្រយ័ត្នឲ្យបានពេញលេញ និងប្រមូលទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។ ទីភ្នាក់ងារអាកាសធាតុរដ្ឋ បានឲ្យដឹងថា ដោយមានខ្យល់បក់ក្នុងល្បឿន ២១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្លាំងរហូតដល់ ២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Ragasa បានបោកបក់លើកោះ Calayan ក្នុងខេត្ត Cagayan ដែលបង្កើនហានិភ័យឲ្យមានកម្ពស់ព្យុះលើសពី ៣ម៉ែត្រ។ បណ្ដុំកោះ Babuyan ភាគខាងជើងនៃកោះសំខាន់ Luzon នៅតែស្ថិតក្រោមសញ្ញាព្រមានព្យុះកម្រិតខ្ពស់ ដោយអ្នកស្រុកត្រូវបានបានណែនាំឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ និងច្រាំងទន្លេ៕