Category: ព័ត៌មានជាតិ​

  • រុស្ស៊ីចោទហ្វាំងឡង់ ន័រវែស និងប៉ូឡូញ បង្កើនសកម្មភាពយោធានៅជិតព្រំដែនខ្លួន

    រុស្ស៊ីចោទហ្វាំងឡង់ ន័រវែស និងប៉ូឡូញ បង្កើនសកម្មភាពយោធានៅជិតព្រំដែនខ្លួន

    មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ និយាយថា ហ្វាំងឡង់ ន័រវេស និងប៉ូឡូញ កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅជិតទឹកដីប្រទេសរុស្ស៊ី។ លោក ម៉េដវ៉េដេវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ជាអកុសល ប្រទេសជិតខាងរបស់យើង ដូចជារដ្ឋបាល់ទិក ហ្វាំងឡង់ ន័រវែស និងប៉ូឡូញ កំពុងបង្កើនសកម្មភាពយោធានៅជិតទឹកដីរបស់យើង។ លោក ម៉េដវ៉េដេវ បន្ថែមថា លោកទើបតែបានទៅត្រួតពិនិត្យមើលព្រំដែនជាមួយប្រទេសហ្វាំងឡង់ ដែលជាកន្លែងជញ្ជាំង រនាំង និងសំណង់ផ្សេងៗកំពុងត្រូវបានសាងសង់ក្នុងល្បឿនលឿន។ អ្នកនយោបាយចាស់វស្សារូបនេះ បានសង្កត់ធ្ងន់ទៀតថា ហេដ្ឋារចនាសម្ព័ន្ធបែបនេះ មិនត្រឹមតែបម្រើសម្រាប់ស៊ីវិលប៉ុណ្ណោះទេ តែក៏ស័ក្តិសមសម្រាប់ការដាក់ពង្រាយអង្គភាពយោធាផងដែរ។ ភ្លាមៗ ប្រទេសទាំងបីនៅពុំទាន់ធ្វើការឆ្លើយតបណាមួយចំពោះការលើកឡើងរបស់រុស្ស៊ីនៅឡើយទេ៕ ប្រភព ៖ Tass

  • ប្លុកអារ៉ាប់ថា សន្តិភាពនៅមជ្ឈិមបូព៌ាទាមទារការបញ្ឈប់ទង្វើអរិភាពរបស់អ៊ីស្រាអែល

    ប្លុកអារ៉ាប់ថា សន្តិភាពនៅមជ្ឈិមបូព៌ាទាមទារការបញ្ឈប់ទង្វើអរិភាពរបស់អ៊ីស្រាអែល

    បរទេស ៖ សម្ព័ន្ធអារ៉ាប់និយាយថា ការរួមរស់ដោយសន្តិភាពនៅមជ្ឈិមបូព៌ា មិនអាចសម្រេចបាន ដោយគ្មានរដ្ឋប៉ាឡេស្ទីន និង ការបញ្ចប់សកម្មភាពអរិភាពរបស់អ៊ីស្រាអែលឡើយ។ នៅក្នុងសេចក្តីសម្រេចមួយដែលដាក់ជូនដោយប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ហើយត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធអារ៉ាប់បាននិយាយថា ការបរាជ័យឈានដល់ដំណោះស្រាយដ៏ត្រឹមត្រូវមួយ ចំពោះបុព្វហេតុប៉ាឡេស្ទីន និងការបញ្ឈប់សកម្មភាពអរិភាពរបស់អ៊ីស្រាអែល នៅតែជាឧបសគ្គចម្បងសម្រាប់សន្តិភាពក្នុងតំបន់។ សេចក្តីសម្រេចនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំទូលំទូលាយនៅទីក្រុងគែរ ដែលរដ្ឋមន្ត្រីការបរទេស បានគាំទ្រចក្ខុវិស័យរួមសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កិច្ចប្រជុំនេះ ធ្វើឡើងចំពេលដែលកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយលុកយោធារបស់ពួកគេ នៅជុំវិញទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងធំបំផុតរបស់ដែនដីនេះ។ ហើយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានអំពាវនាវឲ្យមានការបញ្ចូលតំបន់៊ West Bank ជាឧបសម្ព័ន្ធរបស់ប្រទេសនេះ ដើម្បីបញ្ចប់គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន៕ ប្រភព ៖ AFP

  • កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ឆ្នាំ២០២៥ រៀបចំឡើងរយៈពេល ៥ថ្ងៃ នៅកម្ពុជា

    កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ឆ្នាំ២០២៥ រៀបចំឡើងរយៈពេល ៥ថ្ងៃ នៅកម្ពុជា

    (ភ្នំពេញ)៖ កម្ពុជា បានទទួលរៀបចំកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ កម្មវិធីនេះ រៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ ។ លោក Tang Ke អនុប្រធានប៉ុស្តិ៍ភាពយន្តចិន បានសម្តែងភាពរីករាយដែលភាពយន្តចិន ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអាស៊ី កម្ពុជា លើកទី៣។ ក្នុងនាមប៉ុស្តិ៍ភាពយន្តចិន លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធីនេះ។ លោកថា ឥឡូវនេះ វាជាវេទិកាប្រព័ន្ធផ្សព្វផ្សាយពេញលេញសម្រាប់ខ្សែភាពយន្តចិន រួមបញ្ចូលគ្នានូវទូរទស្សន៍ ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលជាវេទិកាដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ប្រទេសចិន សម្រាប់ការផ្សព្វផ្សាយវប្បធម៌ភាពយន្ត។ យើងមិនត្រឹមតែបង្ហាញភាពយន្តចិន និងបរទេសនោះទេ ប៉ុន្តែថែមទាំងជួយភាពយន្តចិនទៅកាន់ប្រទេសផ្សេងៗ និងជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិតាមរយៈខ្សែភាពយន្តផងដែរ។ មហោស្រពបានទទួលស្នាដៃភាពយន្តចូលរួមចំនួន ១៥០រឿង ក្នុងនោះ មានភាពយន្តខ្នាតវែង…

  • សហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជា-ថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព គោរពច្បាប់អន្តរជាតិ និងជៀសវាងការបង្កភាពតានតឹង

    សហភាពអឺរ៉ុបអំពាវនាវឱ្យកម្ពុជា-ថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព គោរពច្បាប់អន្តរជាតិ និងជៀសវាងការបង្កភាពតានតឹង

    ព្រុចសែល ៖ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Anitta Hipper បានបង្ហោះសារអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា និង ថៃ។ លោកស្រី Anitta Hipper អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង។ លោកស្រី Anitta Hipper ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ៕ ប្រភព ៖ Facebook

  • លោក ត្រាំ ថា ការប្តូរឈ្មោះក្រសួងសង្គ្រាម ជា “ការផ្ញើសារនៃជ័យជំនះ” ទៅដល់ពិភពលោក

    លោក ត្រាំ ថា ការប្តូរឈ្មោះក្រសួងសង្គ្រាម ជា “ការផ្ញើសារនៃជ័យជំនះ” ទៅដល់ពិភពលោក

    វ៉ាស៊ីនតោន ៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយជាផ្លូវការ កាលពីថ្ងៃសុក្រ ដោយប្តូរឈ្មោះក្រសួងការពារជាតិជាក្រសួងសង្គ្រាម ដោយនិយាយថា នេះជាការផ្ញើសារនៃជ័យជំនះទៅកាន់ពិភពលោកទាំងមូល។ ការប្តូរឈ្មោះនេះ គឺជាផ្នែកមួយនៃការពង្រឹងអំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងក្រៅប្រទេសនៅក្នុងអាណត្តិទីពីររបស់គាត់ ដែលជាផ្នែកមួយនៃគោលនយោបាយ “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត”។ លោកប្រធានាធិបតី ត្រាំ បានថ្លែងការពារការសម្រេចចិត្តបែបនេះថា ឈ្មោះបច្ចុប្បន្នមានតាំងពីជាង ៧០ ឆ្នាំមកហើយ… វាគួរឲ្យភ្ញាក់ផ្អើលខ្លាំង។ ដូច្នេះលោកគិតថា ការប្តូរឈ្មោះទៅជាក្រសួងសង្គ្រាម ដែលជាឈ្មោះធ្លាប់ប្រើអស់រយៈពេលជាង ១៥០ ឆ្នាំចាប់ពីឆ្នាំ ១៧៨៩ វាជាការផ្ញើសារនៃជ័យជំនះទៅកាន់ពិភពលោក។ ចំណែកប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺ មិនមែនគ្រាន់តែជាការប្តូរឈ្មោះនោះទេ វាក៏ជាការស្ដារមុខមាត់អ្នកចម្បាំងអាមេរិកឡើងវិញផងដែរ។ ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ត្រាំ មិនអាចប្តូរឈ្មោះជាផ្លូវការរបស់មន្ទីរបញ្ចកោណដោយគ្មានការយល់ព្រមពីសភានោះទេ ប៉ុន្តែបទបញ្ជារបស់បុរសខ្លាំងអាមេរិកវ័យ ៧៩ឆ្នាំរូបនេះអនុញ្ញាតឱ្យប្រើប្រាស់ស្លាកសញ្ញាថ្មី ជា “ឈ្មោះក្រៅផ្លូវការ”។ គួរកត់សម្គាល់ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកប្រធានាធិបតី…

  • អង្គការសុខភាពពិភពលោក ៖ ជំងឺអុតស្វាលែងជាភាពអាសន្នរបស់ពិភពលោកទៀតហើយ

    អង្គការសុខភាពពិភពលោក ៖ ជំងឺអុតស្វាលែងជាភាពអាសន្នរបស់ពិភពលោកទៀតហើយ

    ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ប្រកាសថា ជំងឺអុតស្វា ឬ Mpox លែងជាភាពអាសន្នគំរាមកំហែងដល់សុខភាពរបស់មនុស្សជាតិលើពិភពលោកតទៅទៀតហើយ។ មូលហេតុដែលអង្គការសុខភាពពិភពលោក (WHO) សម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែមើលឃើញករណីឆ្លងថ្មីៗ និង ករណីស្លាប់ជាប់ពាក់ព័ន្ធនឹងជំងឺអុតស្វាបានធ្លាក់ចុះយ៉ាងគំហុក ពិសេសនៅក្នុងប្រទេសកុងហ្គោ និង បណ្តាប្រទេសរងផលប៉ះពាល់ផ្សេងទៀតលើពិភពលោក។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា លោកបានទទួលយកការណែនាំរបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់យូអិន ដើម្បីដកជំងឺអុតស្វាចេញពីការព្រួយបារម្ភសកលផ្នែកសុខភាពសាធារណៈអន្តរជាតិ ហៅកាត់ (PHEIC)។ លោកថា ការសម្រេចចិត្តធ្វើដូច្នេះ គឺដោយសារតែមើលឃើញករណីឆ្លង និងស្លាប់ថ្មីៗធ្លាក់ចុះខ្លាំងនៅកុងហ្គោ និង បណ្តាប្រទេសរងផលប៉ះពាល់ផ្សេងទៀត មានដូចជាប៊ូរុនឌី, សៀរ៉ាឡេអូន និងអ៊ូហ្គង់ដាជាដើម។ សូមរម្លឹកថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការព្រួយបារម្ភសកលផ្នែកសុខភាពសាធារណៈអន្តរជាតិ (PHEIC) នៅក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការរីករាលដាលនៃជំងឺអុតស្វាបានផ្ទុះឡើង ហើយរាតត្បាតខ្លាំងនៅក្នុងប្រទេសកុងហ្គោ ដែលមានករណីឆ្លងជាង ៩០ភាគរយ៕ ប្រភព ៖ AFP

  • [BREAKING NEWS] មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ត្រូវបានសភាបោះឆ្នោតគាំទ្រឲ្យក្លាយជានាយករដ្ឋមន្ត្រី ទី៣២ របស់ប្រទេសថៃ ។
  • អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ

    អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ

    អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ថៃ បាននិយាយកាលពីថ្ងៃអង្គារ (២ កញ្ញា) សប្ដាហ៍នេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ ក្នុងឆ្នាំ២០២៥នេះ ពីខែមករា រហូតដល់ចុងខែសីហា កន្លងទៅ បានធ្លាក់ចុះយ៉ាងគំហុកក្នុងអត្រា ៧,១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថៃមើលឃើញមានភ្ញៀវទេសចរបរទេសចំនួន ២១,៩លាននាក់ ក្នុងអំឡុងពេលនោះ ដោយប្រទេសចិនគឺជាប្រភពទីផ្សារដ៏ធំបំផុត ជាមួយនឹងអ្នកដំណើរចូលទៅថៃចំនួន ៣,១លាននាក់។ កាលពីខែសីហា ទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៣លាននាក់ ពីតួលេខ ៣៧លាននាក់ពីមុន ដែលជាការវាយប្រហារដ៏ធំមួយផ្សេងទៀតដល់សេដ្ឋកិច្ចដ៏ត្រដាបត្រដួសរបស់ខ្លួន។ វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ មានចំនួន ១៤,៧១% នៃផលិតផលក្នុងស្រុកសរុប និង ១១,៩៨% នៃការងារនៅក្នុងទិន្នន័យឆ្នាំ២០២៤ ហើយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេសបែបនេះ បានបង្កជាក្ដីកង្វល់កាន់តែធំបន្ថែមទៀតទៅលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលកំពុងតែជួបការលំបាកស្រាប់ទៅហើយនៅក្នុងឆ្នាំនេះ៕

  • រុស្ស៊ីហាមលោកខាងលិច មិនឲ្យធានាសន្តិសុខដល់អ៊ុយក្រែន

    រុស្ស៊ីហាមលោកខាងលិច មិនឲ្យធានាសន្តិសុខដល់អ៊ុយក្រែន

    មូស្គូ ៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រទី៥ ខែកញ្ញា នេះ បានប្រកាសហាម មិនឲ្យលោកខាងលិច ផ្តល់ការធានាសន្តិសុខ ដល់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលការចរចាសន្តិភាព ហាក់តានតឹង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រុស្ស៊ី RIA Novosti បានចុះផ្សាយ ដោយបានដកស្រង់ សម្តីរបស់ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយ ថា បណ្តាប្រទេសលោកខាងលិច “មិនអាច” ផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថា «តើបរទេស ជាពិសេស យោធាអឺរ៉ុប និងអាមេរិក អាចផ្តល់ និងធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានទេ? នេះមិនអាចជាការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលបង្ហាញពីភាព មិនស័ក្តិសម ចំពោះប្រទេស របស់យើងទេ»។ ក្នុងដំណើរការ ចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ជាង៣ឆ្នាំ លោក ប្រធានាធិបតីអាមេរិក ដូណាល់…

  • សភាថៃ ចាប់ផ្ដើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅព្រឹកថ្ងៃសុក្រនេះហើយ